ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ត្នោតជ្រំនាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីបានប្រទះ ឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងផ្ទះ ស្លាប់ចោលកូនពីរនាក់ឲ្យនៅកំព្រាឪពុក រស់នៅជាមួយម្តាយដែលចុះចោលគាត់ ជាង៣ខែមកហើយនោះ។
ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិត្នោតជ្រំ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ។
មន្ត្រីបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចុង មករា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់រ៉ឺម៉កម៉ូតូ រស់នៅផ្ទះកើតហេតុខាងលើ។
ម្តាយជនរងគ្រោះបានឲ្យដឹងថា ការធ្វើ អត្តឃាតរបស់កូនប្រុសគាត់នេះដោយសារ តែតូចចិត្តប្រពន្ធចុះចោលអស់រយៈពេល ជិត៣ខែមកហើយដោយយកកូនទៅជាមួយ មិនឲ្យនៅជួបមុខនោះឡើយ។
សមត្ថកិច្ចជំនាញដែលចុះទៅធ្វើ កោសល្យវិច័យបានសន្និដ្ឋានថា ជនរង គ្រោះពិតជាចងកសម្លាប់ខ្លួនពិតមែន បន្ទាប់ ពីរកមិនឃើញស្លាកស្នាមណាមួយដែល គួរឲ្យសង្ស័យថាជាអំពើមនុស្សឃាត និង រកឃើញសំបុត្ររបស់ជនរងគ្រោះមួយច្បាប់ រៀបរាប់តូចចិត្តប្រពន្ធរត់ចោល។
បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យ រួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី៕ ប្រាថ្នា