ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានចោរកាច់សោកម៉ូតូម្នាក់វាយស្ទើរស្លាប់ទើបប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋបាននាំគ្នាព័ទ្ធចាប់ចោរលួចកាច់សោកម៉ូតូបានម្នាក់វាយ ឡើងទក់សាច់ទើបយកទៅប្រគល់ឲ្យសមត្ថ កិច្ចនគរបាលប៉ុស្តិ៍ចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះលេខ២៤ ផ្លូវលេខ១៧៣ សង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ កែវ សុភា អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន។

ជនសង្ស័យម្នាក់នេះត្រូវបានប្រជាពលរដ្ឋចាប់បាននៅចំណុចកើតហេតខាងលើបន្ទាប់ពីលួចម៉ូតូម៉ាកឌូក ពណ៌ខ្មៅ គ្មាន ស្លាកលេខដែលជនរងគ្រោះចាក់សោ.កទុក ត្រឹមត្រូវនៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ ១៧៣ ក្រុមទី២៧ ភូមិទី៤ សង្កាត់ទួល ទំពូងទី២ ខណ្ឌចំការមន។ ពេលនោះម្ចាស់ ម៉ូតូដែលសុំមិនបញ្ចេញឈ្មោះបានក្រឡេក ឃើញទាន់ក៏ស្រែកឆោឡោឡើងផ្អើល ដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដេញចាប់បានវាយម្នាក់មួយដៃម្នាក់មួយជើងឡើងទក់សាច់ ។

ក្រោយឃាត់ខ្លួនបានហើយប្រជាពល រដ្ឋបានយកជនសង្ស័យរូបនេះទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលទួលទំពូងទី២ចាត់ ការបន្តតាមផ្លូវច្បាប់ជាមួយភស្តុតាងដក ហូតបានមាន សោខ្សៀមួយ ដែកអក្សរ តេសម្រាប់កាច់សោកម៉ូតូ១ ដែកសម្រាប់ ដាប់កម៉ូតូ១ សោម៉ូតូ១ និងបានយកម៉ូតូជូន ជនរងគ្រោះវិញ ៕ ស រស្មី

ae


ចែករំលែក៖