ព័ត៌មានទាន់ហេតុការណ៍៖

អង្ករក្លាយជាបាយហេតុអ្វីបងហូបឆ្អែតចង់ដាក់មេប្រូចចោលអូន?

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់ពីគូស្នេហ៍វ័យក្មេងមួយគូស្រឡាញ់គ្នាអស់រយៈពេល៥ឆ្នាំ តែមិនទាន់រៀបការដោយមួយរយៈកន្លងមកនេះខាងស្រីហ៊ានប្តូរព្រហ្មចារី បរិសុទ្ធជូនប្រុសស្នេហ៍ត្បិតអនាគតសង្ឃឹមថាក្លាយជាប្តីប្រពន្ធ។ តែផ្ទុយទៅវិញចុងក្រោយ ក្នុងអំឡុងខែសីហា ឆ្នាំ២០១៦ ក្រោយពីបានខ្លួនប្រាណឆ្អែតឆ្អន់អស់ចិត្តបែរជាភាគីខាងប្រុសស្នេហ៍មានចេតនាបោះបង់ខាងស្រីចោល ហើយព្យាយាមរត់គេចខ្លួន រហូតដល់ក្រុមគ្រួសារខាងស្រី ដឹងទាន់ចាប់អូសកចូលនិយាយដោះស្រាយគ្នាតាមច្បាប់នៅសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ធ្វើឲ្យផ្អើលមនុស្សម្នា ចោមរោមមើល កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ភាគីខាងស្រីមានឈ្មោះ សាន់ ចាន់ដា អាយុ២១ឆ្នាំ មុខរបរកម្មការីនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែកភាគីខាងប្រុស ដែលខាងស្រីចោទថា ប៉ុនប៉ងចង់ដោះដៃពីស្រីស្នរហ៍ មានឈ្មោះ ភឿន សិទ្ធ អាយុ២២ឆ្នាំ មុខរបរអតីតកម្មកររោងចក្រជាមួយគ្នា តែក្រោយពីរត់គេចពីគូស្នេហ៍ ក៏បានទៅប្រកបរបរលក់គ្រួចអាំង ស្នាក់នៅផ្សារអូរដឹម សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅ ស្រុកបារាយ៍ ខេត្តកំពង់ធំ ។

ស្រ្តីជាម្តាយខាងស្រីបានឲ្យដឹងថា កូនស្រីគាត់បានស្រឡាញ់គ្នាជាមួយយុវជនខាងលើ ច្រើនឆ្នាំមកហើយ ហើយកន្លងមកពួកគាត់ជាអាណាព្យាបាលក៏ធ្លាប់ជំរុញទៅខាងប្រុសឲ្យចូលស្តីដណ្តឹង តាមតាមច្បាប់រៀបការទៅតាមប្រពៃណីច្រើនលើកដែរ តែខាងប្រុសម្តងថាថ្ងៃនេះ ម្តងថាថ្ងៃនោះ រហូតអូសបន្លាយពេលវេលាអង្ករសឹងក្លាយជាបាយទៅហើយ។ ការស្រឡាញ់គ្នារបស់កូនអស់រយៈពេលជាង៥ឆ្នាំ ទីបំផុតបែរជាភាគីខាងប្រុសប៉ុនប៉ងគេចវេសមិនទទួលខុសត្រូវទៅវិញ។ គាត់បានប្រាប់ទៅឪពុកម្តាយខាងប្រុសឲ្យរៀបចំកូនទៅតាមច្បាប់ តែត្រូវបាន ឪពុកម្តាយខាងប្រុសប្រគល់ទុកដាក់ទៅលើខាងគាត់ទៅវិញ។ រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បន្ទាប់ពីភាគីបុរសគេចខ្លួនក្រុមគ្រួសារគាត់តាមស្វែងរកមុខយុវជនខាងលើឃើញ ក៏នាំគ្នាចាប់ឱប និងអូស.កចូលសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីនិយាយគ្នាឲ្យដឹងស-ខ្មៅថា តើយុវជននេះទទួលខុសត្រូវឬអត់ ចំពោះវាសនាកូនស្រីក្រោយពីជ្រុលជ្រួសអស់ព្រហ្មចារីដោយសារយុវជនរូបនេះ ។

នារីស្មោះស្នេហ៍នាង សាន ចាន់ដា បាននិយាយទាំងទឹកភ្នែកហូររហាម ជាមួយដៃទាំងពិរឱបគូស្នេហ៍ ព្រោះមិនចង់ឲ្យទៅណាឆ្ងាយពីទ្រូងគឺចង់ឲ្យនៅនិយាយគ្នាសិន។ សកម្មភាពនេះធ្វើឲ្យមានការប្រទាញប្រទង់គ្នាចុះឡើងផ្អើលអស់ពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ។

នារីរូបនេះបាននិយាយឲ្យដឹងថា ពួកគេបានស្រឡាញ់គ្នាអស់រយៈពេល៥ឆ្នាំកន្លងមកហើយ ខណៈដែលធ្វើការរួមរោងចក្រជាមួយគ្នាឈា។ ក្រោយមកទើបនទៅដល់ទំនាក់ទំនងស្នេហា និងមានទំនុកចិត្ត គ្នាទៅវិញទៅមកត្បិតខាងប្រុសលួងលោមសន្យាថា នឹងចូលស្តីដណ្តឹងរៀបការតាមច្បាប់ ទើបនាងហ៊ានប្រគល់ព្រហ្មចារី ជូនខាងប្រុសស្នេហ៍ បើគង់តែនៅថ្ងៃអនាគតគង់ក្លាយជាប្តីប្រពន្ធដដែល។ ផ្ទុយទៅវិញ រយៈពេលជាង១ខែចុងក្រោយនេះបែរជាខាងប្រុសព្យាយាមរត់គេចខ្លួន មិនទទួលស្គាល់នូវរឿងស្នេហាទង្វើរដែលពួកគេប្រឡូកក្នុងរយៈពេលកន្លងមក ។ ខាងប្រុស ឈប់ពីការងាររោងចក្រ រត់ទៅជួលផ្ទះស្នាក់នៅកន្លែងផ្សេង ដើម្បីកុំឲ្យខាងស្រីរកឃើញ សុខចិត្តទៅសម្ងំបង្កើតមុខរបរថ្មី លក់គ្រួចបំពងវិញ ។

នារីខកស្នេហ៍បន្តថា ក្រោយពីដឹងខ្លួនថាខាងប្រុសចង់ដោះដៃហើយ ទើបនាងបានទៅប្រាប់សាច់ញាតិឯស្រុកកំណើតនាំគ្នាមកទីក្រុងភ្នំពេញ តាមស្វែងរក ប្រុសស្នេហ៍ ហើយបានឃើញនៅផ្សារអូដឹម សង្កាត់ចោមចៅ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ក៏ចាប់ឃាត់ឱបអូសយកចូលនិយាយដោះស្រាយគ្នា នៅសាលាសង្កាត់ចោមចៅតែម្តង។

បន្ទាប់ពីមានការភ្ញាក់ផ្អើលបែបនេះខាងប្រុសប្រាប់ថា “ខ្លួនពុំបានឆក់យកព្រហ្មចារី របស់នារីរូបនេះឡើយ គ្រាន់តែស្រឡាញ់ធម្មតាៗតែប៉ុណ្ណោះ”។ ទោះយ៉ាងណាសម្តីនេះត្រូវបានខាងស្រីច្រានចោលទាំងអស់ដោយចោទថា ជារឿងដោះសារ ធាតុពិតពួកគេទាំង២នាក់ស្រឡាញ់គ្នារួមរស់ស្នាក់នៅបន្ទប់ជាមួយគ្នាដូចប្តីប្រពន្ធទៀត ផង។

ក្រោយពីប្រកែកប្រណាំងគ្នាមិនដាច់ស្រេច ទើបនារីខាងលើ រួមជាមួយម្តាយ ចាប់ឱបក្រសោប យុវជនខាងលើ អូសដៃចូលសាលាសង្កាត់ ប្តឹងទៅអាជ្ញាធរ សង្កាត់ចោមចៅឲ្យជួយដោះស្រាយតែអាជ្ញាធរមិនទាន់ដោះស្រាយចេញឡើយ៕

img_7751


ចែករំលែក៖