ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណៈមេធាវីកម្ពុជា បារម្ភ​ពីការថតចម្លង​សំណុំរឿង​នៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានគណៈមេធាវីកម្ពុជា លោក ប៊ុន ហុន បានសម្តែងក្តីកង្វល់ចំពោះបញ្ហាថតចម្លងសំណុំរឿងនៅតុលាការ ឬស្ថាប័នមានសមត្ថកិច្ចនានា ដែលកំពុងប្រឈមនឹងការរិតត្បិតចំពោះឯកសារមួយចំនួន និងគ្មានអត្រាតម្លៃ ព្រមទាំងការផ្ដល់វិក្កយបត្រជាក់លាក់សម្រាប់កត់ត្រាលើការចំណាយ ។ ក្តីកង្វល់នេះត្រូវបានលោក ប៊ុន ហុន លើកឡើង ក្នុងវេទិកាពិភាក្សារវាងគណៈមេធាវី និងអង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៦ នៅទីស្នាក់ការគណៈមេធាវី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោកប៊ុន ហុន បានបញ្ជាក់ថា នៅក្នុងការងារប្រកបវិជ្ជាជីវៈរបស់មេធាវី មេធាវីទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់ពីច្បាប់ និងបទបញ្ញត្តិនានា ជាពិសេសច្បាប់ពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ ។ នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ក្នុងនោះរួមមាន៖ ទី១-សកម្មភាពរបស់បុគ្គលមួយចំនួនដែលធ្វើការរត់ការនៅតាមស្ថាប័នមានសមត្ថកិច្ចនានា ហើយដើរតួនាទីបន្លំជាមេធាវី ទី២- សកម្មភាពអន្តរាគមន៍របស់ជនមួយចំនួននៅក្នុងរឿងក្ដីតុលាការ ទី៣-បញ្ហាថតចម្លងសំណុំរឿងនៅតុលាការ ឬស្ថាប័នមានសមត្ថកិច្ច នៅប្រឈមនឹងការរិតត្បិតចំពោះឯកសារមួយចំនួន និងគ្មានអត្រាតម្លៃ ព្រមទាំងផ្ដល់វិក្កយបត្រជាក់លាក់សម្រាប់កត់ត្រាលើការចំណាយ និងទី៤- តួនាទី និងមុខងារជាន់គ្នារវាងមុខងារមេធាវី និង មុខងាររបស់សារការី ព្រមទាំងបញ្ហាបង់ពន្ធរបស់មេធាវីផងដែរ។ ទាំងអស់នេះគឺជាបញ្ហាប្រឈម ដែលមេធាវីទាំងអស់កំពុងឆ្លងកាត់ និងត្រូវតែយល់ឲ្យច្បាស់  ៕ ប្រាថ្នា

__-___


ចែករំលែក៖