ខេត្តពោធិ៍សាត់ៈ បុរសម្នាក់បានផឹកស្រវឹងជោកជាំ ហេីយបានឡើងបញ្ឆេះ ម៉ូតូរួចទប់មិនជាប់ដួលបោកក្បាលពីក្រោយចំជើងតាងសសរផ្ទះ
ស្លាប់ ។
ករណីគ្រោះថ្នាក់នេះបានកើតហេតុនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២០និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ហុីម ម៉ាន អាយុ ៣៦ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ឥស្លាម ស្ថិត នៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ
សាំង កុសល ហៅមួយ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបញ្ញាក់ថា ករណីនេះកេីតឡេីងដោយសារ មូលហេតុ ជនរងគ្រោះផឹក ស្រាស្រវឹងជោកជាំ ហើយឡើងបញ្ឆេះម៉ូតូរួចទប់មិនជាប់ក៏ដួលបោកក្បាលពីក្រោយចំជើងតាងសសរផ្ទះបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។
សាកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះចាត់ចែងតាមប្រពៃណី ៕