ព័ត៌មានទាន់ហេតុការណ៍៖

ឧក្រិដ្ឋជន​១ក្រុម​ធ្វើ​សកម្មភាព​រំដោះ​អ្នកទោស៦នាក់​ចេញពីតុលាការខេត្តស្វាយរៀង​ រួចគេចខ្លួន​ដោយសុវត្ថិភាពទាំងព្រឹក!

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ យោងតាម​សេចក្ដីរាយការណ៍​ព័ត៌មានបឋម​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ស្វាយរៀង​ បានឱ្យដឹងថា​ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានក្រុមឧក្រិដ្ឋជនមួយក្រុម​បានធ្វេីសកម្មភាព​ចូលទៅរំដោះអ្នកទោសជនជាតិចិនចំនួន៦នាក់នៅតុលាការខេត្តស្វាយរៀង រួចរត់គេចខ្លួនដោយសុវត្ថិភាព ខណៈកម្លាំងសមត្ថកិច្ចខេត្តកំពុងតាមចាប់ខ្លួនមកវិញ។

ប្រភពដដែលបន្តថា​ ក្រុម​អ្នកទោសដែលត្រូវបានរំដោះចេញមាន៦នាក់ទាំងដៃជាប់ខ្នោះ ធ្វើមធ្យោបាយដោយរថយន្ដ

ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2CA-0592។​ 

គួរជម្រាបជូនថា​ ការចូលមករំដោះអ្នកទោសនៅតុលាការខេត្តស្វាយរៀងនេះ ធ្វើឡើងនៅពេលសមត្ថកិច្ចនាំអ្នកទោសចូលទៅ​សាលាដំបូងខេត្ត​ ដើម្បីកាត់ទោស​តាម​នីតិវិធី​ច្បាប់​។ 

ជុំវិញករណីខាងលេីនេះ​ លោកឧត្ដមសេនីយ៍ត្រី ពេជ្រ វិរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅមិនទាន់បញ្ជាក់នៅឡើយទេចំពោះករណីនេះ៕ដោយ​៖​យឹម​ សុថាន


ចែករំលែក៖