ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃ ខណ្ឌសែនសុខបញ្ជូនខ្លួនជនសង្ស័យ១៥នាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ:ជនសង្ស័យ១៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញក្នុងសុំនុំរឿង៨ករណីផ្សេងគ្នា ។

ការបញ្ជូននេះធ្វើឡើងកាលពីព្រឹកម៉ោង៨និង២០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលបញ្ជូនទៅនាព្រឹកនេះ មាន១៥នាក់ ក្នុងសំណុំរឿង៨ករណីពាក់ព័ន្ធផ្សេងគ្នា គឺពាក់ព័ន្ធលួចទូរស័ព្ទដៃ០១នាក់, ពាក់ព័ន្ធហឹង្សារ០១នាក់, ពាក់ព័ន្ធលួចទូរទស្សន៍ម្នាក់,ពាក់ព័ន្ធប៉ុនប៉ងលួច០២នាក់ ។ ចំណែក៤ករណីទៀត ពាក់ព័ន្ធ នឹងករណីគ្រឿងញៀនមានចំនួន១០នាក់ ។

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងដោយមានការសំរបសំរួលពីលោក ចែ ស៊ុង ព្រះរាជ អាជ្ញរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការ និងបង្ក្រាបក្នុងមូលដ្ឋាន ទើបលោកដឹកនាំកម្លាំង ដោយសហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ទាំង៤ ក្នុងមូលដ្ឋាន ចុះមកបង្ក្រាប ក្នុងនោះឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះតែម្តង ។

គួររំលឹកថា ជនសង្ស័យទាំង១៥នាក់ ខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសង្កាត់ទាំង៤របស់ខណ្ឌសែនសុខ ក្រោយពីសាកសួរចប់ ក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕ តុង សីហា

20161007_084027 20161007_083058 20161007_083135 20161007_083714


ចែករំលែក៖