ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិករបស់ក្រុមហ៊ុនទូរស័ព្ឌ Metfone ឡើងតខ្សែភ្លើងឆក់ធ្លាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បុគ្គលិករបស់ក្រុមហ៊ុន Metfoneបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះង៧០ ដឹកទៅមន្ទីរពេទ្យព្រះកុសុមះបន្ទាប់ពីរួបគាត់បានឡើងតប្រពន្ធខ្សែរទូរស័ព្ទហើយឆក់ធ្លាក់កាលពីវេលាម៉ោង ១១និង៤០ នាទីថ្ងៃត្រង់ ថ្ងៃទី ៧ ខែ តុលា ឆ្នាំ២០១៦ ត្រង់ចំណុចមុខវត្តជន្លង់ម្លូ តាមផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះឈ្មោះ សុខ ជា ភេទប្រុស អាយុ ២៧ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនMetfone។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកតប្រព័ន្ធខ្សែភ្លើងទូរស័ព្ទនៅចំណុចខាងលើខណះកំពុងតភ្ជាប់ស្រាប់តែ ប៉ះនឹងដំណរខ្សែភ្លេីងចរន្តអគ្គីសនីបណ្តាលអោយធ្លាក់ពីលើចុះមកក្រោមកម្ពស់ប្រហែល៣ទៅ៤ម៉ែត្ររងរបួសធ្ងន់។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋ ដែលនៅក្បែរបានទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់កងពលតូចង៧០ មកទទួលយកទៅមន្ទីរពេទ្យព្រះកុសុមះដើម្បីសង្គ្រោះ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖