ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចគយចុះត្រួតពិនិត្យទីតាំងស្តុកស្រាក្រុមហ៊ុន JOHNNIE WALKER សង្ស័យគេចពន្ធ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគយរាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងស្តុកស្រាក្រុមហ៊ុន JOHNNIE WALKERមួយកន្លែង ដែលសង្ស័យជាស្រាគេចពន្ធ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ការចុះត្រួតពិនិត្យទីតាំងខាងដឹកនាំដោយលោក ផេ សុមុនី ប្រធានសាខាគយនិងរដ្ឋាករ សាខារាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងចម្រុះជាច្រើនទៀត។

បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះត្រួតពិនិត្យទីតាំងខាងលើមិនដឹងនៅឡើយថា ទីតាំងខាងលើមានពន្ធឬគេចព័ន្ធ៕ក្រោយពីសមត្ថកិច្ចគយចុះត្រួតពិនិត្យទីតាំងស្តុកស្រាក្រុមហ៊ុន JOHNNIE WALKERខាងលើមិនបានប្រាប់អោយអ្នកសារពត៍មានដឹងនោះទេ ៕ ស រស្មី

image9 image1 image2 image3 image4 image5 image6 image7 image8


ចែករំលែក៖