ព័ត៌មានទាន់ហេតុការណ៍៖

ឃើញនាងដើរម្នាក់ឯង ស្ទុះទៅចាប់ឱប ត្រូវនាងប្ដឹងឲ្យនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ប្រុសព្រានមានប្រពន្ធ និងកូនម្នាក់ លួចស្រលាញ់នាងក្រមុំម្នាក់ ដែលរស់នៅបន្ទប់ជិតគ្នា ខណៈរួបគេផឹកស្រាស្រវឹងស្រឿងៗចឹង កាន់តែពុះកញ្ជ្រោល ទប់អារម្មណ៍លែងបាន ពេលឃើញនាក់ក្រមុំដើរមកពីផ្សារដល់កន្លែងស្ងាត់ក៏ស្ទុះទៅអោយរិតថើបស្ទាបអង្អែលសព្វរាងកាយបំណងចាប់រំលោភ តែត្រូវនាងរើបម្រាស់រួចពីក្រញាប់បីសាច់របស់ប្រុសព្រាននោះ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ រហូតដល់ព្រឹកថ្ងៃទី៧ ខែតុលា ទើបប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ ឲ្យជួយហៅជននោះ ទៅធ្វើកិច្ចសន្យាអប់រំ បញ្ឈប់សកម្មភាពទៅថ្ងៃក្រោយទៀត ។

ប្រុសព្រានខាងលើនោះ ឈ្មោះ អើ កុសល អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិពកត្រាច ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង និង ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនាងក្រមុំរងគ្រោះឈ្មោះ ប៉ែន សុភាន់ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិត្បែង ឃុំត្បែង ស្រុករមាសហែក ខេត្តស្វាយរៀង និងស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នា នាងមានគូដណ្ដឹងជិតដល់ពេលរៀបការហើយ ប៉ុន្តែគូដណ្ដឹងនាងជាកសិករ និងស្នាក់នៅឯស្រុកកំណើត មិនបានមកស្នាក់នៅភ្នំពេញជាមួយនាងឡើយ។

ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានដើរទៅផ្សារទិញម្ងូបតែម្នាក់ឯង ខណៈត្រឡបមកបន្ទប់ជួលវិញ ស្រាប់តែបុរសខាងលើ មកស្ទាក់មុខ និងចាប់អោយរិតថើប តែនាងរើបម្រាស់រួចពេលនោះបុរសខាងលើ ក៏ដើរទៅបាត់ហើយរួបនាង ក៏មកបន្ទប់ជួលវិញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពេលមានរឿងបែបនេះ នាងមិនបានលាក់លៀមនោះទេ នាងបានយករឿងនោះប្រាប់ ដល់គូដណ្ដឹង និងក្រុមគ្រួសារភ្លាមៗ រួចរហូតដល់ព្រឹកថ្ងៃទី៧ ខែតុលា ទើបប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ ឲ្យជួយហៅជននោះ ទៅធ្វើកិច្ចសន្យាអប់រំ បញ្ឈប់សកម្មភាពទៅថ្ងៃក្រោយទៀត នាងមិនបានប្ដឹងឲ្យចាត់ការ តាមច្បាប់នោះឡើយ ។ ក្រោយពេលសាកសួរ និងអប់រំធ្វើកិច្ចសន្យារួច នគរបាលបានឲ្យជននោះត្រឡប់ទៅផ្ទះវិញហើយ៕ សុខាសែនជ័យ

image2


ចែករំលែក៖