ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ហើយជាផ្លូវកោងដោយមិនបានបត់តាម ក៏ជ្រុលទៅបុកប្រកាន់ដៃស្ពាន៧កមរា បណ្ដាលឲ្យបោកក្បាលជាមួយប្រកាន់ដៃខ្ទាតទៅផ្នែកម្ខាងទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវផ្លូវជាតិលេខ៣ ស្ថិតនៅលើស្ពាន7មករា ក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះវន ស្រៀ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតនៅភូមិត្រពាំងក្រពើ ឃុំរលាប្អៀស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះខាងលើ ជិះម៉ូតូ MSX ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1F.7934 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវកោងហើមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកប្រកាន់ដៃស្ពាន៧កមរា បណ្ដាលឲ្យដួលបោកក្បាលជាមួយប្រកាន់ដៃស្ពាន ខ្ទាតពីម្ខាងទៅផ្នែកម្ខាងទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ ជីម ភារ៉ា ដង្កោ