ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនមនុស្ស៩នាក់បញ្ជូនទៅតុលាការ ករណីជួយដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ច នៃកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋាន ចុះប្រតិបត្តិការបង្កា្រប អ្នកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ខុសច្បាប់នៅតំបន់ទេសចរណ៍ ហើយបានឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ បានចំនួន៩នាក់ រួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការតាមផ្លូវច្បាប់។

ហេតុការណ៍ចុះប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង១២និង០០នាទីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិមណ្ឌល បីសង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈពួកគេកំពុងចែកចាយនៅតាមដងផ្លូវសាធារណៈ ។

តាមប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីកម្លាំងមូលដ្ឋាន និងប្រជាពលរដ្ឋ រួចមក កម្លាំងជំនាញឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ រួចនាំយកមកការិយាល័យជំនាញ ដើម្បីសួរនាំ រួចរៀបចំសំណុំរឿង បញ្ជូន បន្តទៅតុលាការ។

ប្រភពបានបន្តទៀតថា ក្រោយពីឃាត់ខ្លួនបានជនសង្ស័យទាំង៩នាក់ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ ម្សៅគ្រើមប្រភេទ (ម៉ាទឹកកក) ចំនួន១៤កញ្ចប់ ស្មើទម្ងន់៥,១១ក្រាម, ទូរសព្ទ័ដៃចំនួន១៤គ្រឿង និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ។ ប៉ុន្ដែទាន់បង្ហាញពីអត្ដសញ្ញាណជនសង្ស័យ ទាំងនោះនៅឡើយទេ ដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត ។

បច្ចុប្បន្ន ជនសង្ស័យ ទាំង៩នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ជានិរន្ដរ៍

siemreap-1 siemreap-2


ចែករំលែក៖