ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្នើស្នងការខេត្តតាកែវបើកការស៊ើបអង្កេតលោកអធិការរងផ្នែកសណ្ដាប់ធ្នាប់ និងចរាចរស្រុកសំរោងរឿងពុករលួយលើដងផ្លូវ

ចែករំលែក៖

ខេត្តតាកែវ ៖ ពលរដ្ឋស្ទើរតែ១ខេត្តតាកែវ បាននាំគ្នារិះគន់លោកអធិការរង ផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ស្រុកសំរោង រឿងយកផ្លូវជាតិ ប្រព្រឹត្តអំពើពុករលួយ និងបង្កភាពអយុត្តិធម៌ស្ទើរតែគ្រប់ករណី ។

សេចក្ដីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា លោកវង់ ង៉ែត អធិការរងទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកសំរោង ថា សព្វថ្ងៃលោកវង់ ង៉ែតបាន ផាកពិន័យបទល្មើសចរាចរ៍ណជាច្រើនករណី ពីប្រជាពលរដ្ឋភាគច្រើន មិនបានចេញវិក័យបត្រនោះទេ ។

ប្រភពដដែលបានបន្ដឲ្យដឹងទៀតថា លោកវង់ ង៉ែត បានឃុបឃិតជាមួយក្រុមហ៊ុនដឹកដីជាច្រើនក្រុមហ៊ុន ដោយអនុញ្ញាតិអោយក្រុមហ៊ុនដឹកដីទាំងនោះ បើកលើផ្លូវជាតិ ដោយដឹកដីពេញហៀរ ហើយមិនគ្របឆ្លងកាត់លើគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍របស់លោក ។

ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែតុលា រថយន្តក្រុមហ៊ុនដឹកដីជាច្រើនគ្រឿង បានដឹកឆ្លងកាត់ចំណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍របស់លោកវង់ ង៉ែត ដោយល្មើសច្បាប់ចរាចរណ៍តែលោកវង់ ង៉ែត មិនបាន ឃាត់រថយន្ដទាំងនោះ ផាកពិន័យទេ បែរជាឃាត់តែក្រុមប្រជាពលរដ្ឋល្មើសច្បាប់ចរាចរណ៍តិចតួច ហើយផាកពិន័យធ្ងន់ ស្រាប់តែធ្វើឲ្យ ប្រជាពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំង ។

ពលរដ្ឋឲ្យដឹងទៀតថា ពួកគាត់ផ្ទុះកំហឹងដោយសុំឲ្យលោកវង់ ង៉ែត ឃាត់រថយន្ដដឹកដីទាំងនោះហើយ ក្រុមលោក វង់ ង៉ែត ក៏បានឃាត់រថយន្ដទាំងនោះ ក៏ស្រាប់តែបែកធ្លាយរឿងពុករលួយតាមរយៈអ្នកបើករថយន្ដទាំងនោះថា ថៅកែរបស់ពួកគេ បានបង់លុយរួចហើយ ហេតុអីនៅឃាត់រថយន្ដពួកគេទៀត ។

ជុំវិញករណីខាងលើ លោក វង់ ង៉ែត អធិការរងទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ ស្រុកសំរោងបានឲ្យដឹងថា លោកអត់ដឹងទេ ហើយលោក ក៏មិនឃាត់ដែរ ។ ចំណែកលោកមឿង សារុន អធិការស្រុកសំរោងបានអោយដឹងថា លោកមិនបានដឹងរឿងលោក វង់ ង៉ែត ធ្វើបែបនេះនោះទេ ហើយបើក្រុមហ៊ុនដឹកដីខុសលក្ខណៈបច្ចេកទេស ត្រូវតែឃាត់ ផាកពិន័យ បើលោកវង់ ង៉ែត មិនឃាត់រថយន្ដទាំងនោះទេ គឺទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់។

ពលរដ្ឋក្នុងខេត្តតាកែវទាំងមូលស្នើសុំអោយលោកអ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ បើកការស៊ើបអង្កេតលើលោកវង់ ង៉ែតក្នុងករណីនេះផង ៕ ជីសូរកា

takeo-1 takeo-2 takeo-3


ចែករំលែក៖