ព័ត៌មានទាន់ហេតុការណ៍៖

តុលាការផ្តន្ទាទោសលោក អ៊ុំ សំអាន ដាក់ពន្ធនាគារ២ឆ្នាំ៦ខែ និងពិន័យ៤លានរៀល

ចែករំលែក៖

ភ្នំពេញ:លោក ហេង សុខណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែតុលា ប្រកាសសាលក្រមផ្តន្ទាទោសលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស គឺ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។

តុលាការរកឃើញថា លោក អ៊ុំ សំអាន មានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង ញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ តាមរយៈការសរសេរនិងអត្ថាធិប្បាយ ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។

ការប្រកាសសាលក្រមនេះ ធ្វើឡើងដោយកំបាំងមុខលោក អ៊ុំ សំអាន និង សហមេធាវី តែចាត់ទុកជាចំពោះមុខ ហើយបើកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍រយៈពេលមួយខែ ៕ ចេស្តា

eq


ចែករំលែក៖