ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក FORD RANGE REPTOR ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិបរទេស ធ្វេីដំណេីរក្នុងល្បឿនលឿនរួចក៏រ៉េចង្កូតទៅបុករបាំងថ្មបាក់មួយកង់ ចំណែករថយន្តខូចខាតមួយកំណាត់មុខ ដែលបង្កឡេីងកាលពីវេលាម៉ោង ១០:៤០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅ តាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហើយគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកford rangerមួយគ្រឿងពាក់ ផ្លាកលេខ បរទេស 51-234.50 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ លុះពេលបើកមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅបុករបាំងថ្មបាក់មួយកង់ចំណែករថយន្តខូចខាតមួយកំណាត់មុខសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌទួលគោក បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច