ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់បេីករថយន្ត FORD RaNGE លឿនមិនប្រយ័ត្នទៅបុកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តមួយគ្រឿងម៉ាក FORD RANGE REPTOR ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិបរទេស ធ្វេីដំណេីរក្នុងល្បឿនលឿនរួចក៏រ៉េចង្កូតទៅបុករបាំងថ្មបាក់មួយកង់​ ចំណែករថយន្តខូចខាតមួយកំណាត់មុខ​ ដែលបង្កឡេីងកាលពីវេលាម៉ោង ១០:៤០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅ តាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ   

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហើយគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកford rangerមួយគ្រឿងពាក់ ផ្លាកលេខ បរទេស 51-234.50 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ លុះពេលបើកមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅបុករបាំងថ្មបាក់មួយកង់ចំណែករថយន្តខូចខាតមួយកំណាត់មុខសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌទួលគោក បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖