ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរ,ប្រើប្រាស់គ្រឿងញៀនបានពីរនាក់

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយ ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវកម្លាំងកងរាជអាវុធ ហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញ ដូរនិងប្រើប្រាស់គ្រឿងញៀនបានពីរនាក់។

  

មន្ត្រីកងរាជអាវុធហត្ថបានហើយដឹងថា នៅវេលាម៉ោង ៦:៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសដឹកនាំដោយ លោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យបាន២នាក់÷១/ឈ្មោះ ធុយ ដេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិព្រៃហៀវ ឃុំអង្កាញ់ ស្រុកបូរីជលសារ និង២/ឈ្មោះ ទឹម ឡុង ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ 

ដកហូតវត្ថុតាងរួមមាន៖

១/ ក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ ទម្ងន់៧០.២៦ក្រាម(ថ្លឹងទាំងសំបកថង់)

២/ ទូរស័ព្ទ ចំនួន ៣ គ្រឿង

៣/ ម៉ូតូ ចំនួន ២ គ្រឿង

៤/ កាំបិតចំនួន ៣

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត តាកែវ ចាត់ការតាមនីតិវិធី៕


ចែករំលែក៖