ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស២នាក់លង់ទឹកស្រះ​ស្លាប់​នៅស្រុកស្ទឹងត្រង់

ចែករំលែក៖

ខេត្តកំពង់ចាម៖ ក្មេងប្រុស២នាក់បានចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ ហើយត្រូវបានអាណាព្យាបាលស្រង់ចេញ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្រះទឹកខាងក្រោយភូមិ ខ្ទួយ៣ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានកុមារ៣ទៅ៤នាក់នាំគ្នាចុះលេងទឹកស្រះ ។ រហូតដល់ម៉ោង៩ព្រឹក ថ្ងៃដដែល មានកុមារ២នាក់បានលង់ទឹកស្លាប់ ។ ភ្លាមៗនោះកុមារដែលទៅលេងជាមួយបាននាំគ្នារត់មកផ្ទះប្រាប់ឪពុកម្តាយកុមារដែលលង់ទឹកស្លាប់នោះ ។

សពកុមាររងគ្រោះត្រូវគេស្គាល់ឈ្មោះ ១ ម៉េត ណារ៉ុង ភេទប្រុស អាយុ១១ឆ្នាំ និងទី២ នាង ឆៃណា ភេទប្រុស អាយុ១០ឆ្នាំ ។ កុមារទាំងពីររស់នៅក្នុងភូមិខ្ទួយ៣ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា សពកុមាររងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ហេង នរិន្ទ្រន៍

rrr dw e534


ចែករំលែក៖