ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពអាការរោគព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត បន្តធ្លាក់ចុះ

ចែករំលែក៖

 

 

ប្រទេសថៃ៖ សុខភាពព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ( Bhumibol Adulyadej) ឬ ព្រះចៅ យីហួ ត្រូវបានក្រុមព្រះបរមរាជវាំងប្រកាសថា បន្តធ្លាក់ចុះ គ្មានលំនឹងនោះឡើយ កាលពីយប់ថ្ងៃទី១២ ខែតុលា ។
កាលពីថ្ងៃអាទិត្យទី៩ ខែតុលាកន្លងមកនេះ ព្រះមហាក្សត្រដែលពលរដ្ឋ ថៃ គោរពដូចជាអាទិទេព បានត្រូវវេជ្ជបណ្ឌិតប្រចំាព្រះបរមរាជវំាងប្រកាសថា ព្រះ អង្គមិនស្រួលខ្លួន( ព្រះឈួន ឬ ឈឺ) សម្ពាធឈាមចុះខ្សោយ ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះជន្ម៨៨ព្រះវស្សាអង្គនេះ ជាស្តេចគ្រងរាជ យូរជាងគេនិងមានទ្រព្យសម្បត្តិមហាសាលនៅលើផែនដីនេះ (ប្រមាណ ៣០ពាន់ លានដុល្លារ) ។ ព្រះអង្គបានឡើងគ្រងរាជកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៤៦ ក្រោយការយាង ចូលទិវង្គតដ៍អាថ៌កំបំាងរបស់បងប្រុសព្រះអង្គ ព្រះនាម អាណាន់ដា ម៉ាហ៊ិឌុល (Ananda Mahidol)  ៕

king-bhumibol-adulyadej-thailand


ចែករំលែក៖