ភ្នំពេញៈ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននឹង ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតាមការអញ្ជើញរបស់ព្រះ ករុណាសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា។
នៅពេលលោក ស៊ី ជីនពីង ទទួលរ៉ាប់ រងនូវមុខតំណែងជាអ្នកដឹកនាំកំពូលនៃ បក្សនិងរដ្ឋចិនកាលពីខែវិច្ឆិកា ឆ្នាំ២០១២ ប្រទេសចិនកំពុងតែស្ថិតក្នុងដំណាក់កាលជាគន្លឹះសម្រាប់វិវឌ្ឍឈានចូលដល់សង្គម ធូរធារល្មមដោយគ្រប់ជ្រុងជ្រោយ។ក្នុងពេលជាមួយគ្នានេះប្រទេសចិនបានក្លាយទៅជាតួអង្គសេដ្ឋកិច្ចធំទី២លើពិភពលោក សេដ្ឋកិច្ចចិនបានក្លាយទៅជាក្បាលម៉ាស៊ីន បញ្ឆេះដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក។ក្នុងឋានៈជាអ្នកដឹកនាំនៃតួអង្គ សេដ្ឋកិច្ចនេះលោក ស៊ី ជីនពីង បានឈរ ក្នុងជួរមុខនៅលើឆាកអន្តរជាតិ។
លោក ស៊ី ជីនពីង បានដឹកនាំបក្សកុម្មុយ នីស្តចិននិងប្រជាជនគ្រប់ជនជាតិនៃប្រទេសចិនខ្នះខ្នែងប្រឈមតទល់នឹងការលំបាក និងការសាកល្បងលើផ្លូវរីកចម្រើនទៅមុខ ធ្វើកំណែទម្រង់ និងបើកចំហឲ្យបានកាន់តែស៊ីជម្រៅយ៉ាងម៉ឺងម៉ាត់មិនងាករេ ខំប្រឹងជំរុញកិច្ចកសាងទំនើបភាវូបនីយកម្មនៃ ប្រព័ន្ធគ្រប់គ្រងរដ្ឋ និងសមត្ថភាពគ្រប់គ្រងរដ្ឋជំរុញកិច្ចកសាងប្រឆាំងអំពើពុករលួយ និងផ្តួចផ្តើមភាពស្អាតស្អំ។ជុំវិញការងារ អភិបាលកិច្ចរដ្ឋ និងការគ្រប់គ្រងនយោ បាយលោក ស៊ី ជីនពីង បានចេញផ្សាយ សុន្ទរកថាជាច្រើនបានដាក់ចេញនូវគំនិតថ្មីៗទស្សនៈថ្មីៗនិងសេចក្តីសន្និដ្ឋានថ្មីៗជាច្រើនប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅនិងបានឆ្លើយតបយ៉ាងច្បាស់នូវបញ្ហាទ្រឹស្តីនិងជាក់ស្តែងដ៏ធំៗនិងសំខាន់ៗក្នុងការអភិវឌ្ឍបក្សនិងរដ្ឋនៅក្រោមលក្ខខណ្ឌនៃប្រវត្តិសាស្រ្តថ្មី ដែលបង្ហាញឲ្យឃើញនូវទស្សនៈអភិបាលកិច្ចរដ្ឋ និងយុទ្ធសាស្រ្តគ្រប់គ្រងនយោបាយរបស់សមូហភាពក្នុងការដឹកនាំមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិថ្មី។
ទស្សនៈនិងយុទ្ធសាស្រ្តទាំងនេះរួមមាន ក្នុងកិច្ចការកសាងសេដ្ឋកិច្ចគឺត្រូវ ប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយវិទ្យាសាស្រ្ត។
ក្នុងកិច្ចការកសាងនយោបាយគឺត្រូវប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីអំណាចទាំងអស់នៃ រដ្ឋជារបស់ប្រជាជនខ្នះខ្នែងជំរុញការកែ ទម្រង់ខាងប្រព័ន្ធនយោបាយ ដើរតាមផ្លូវអភិវឌ្ឍន៍សង្គមនិយមដែលមានលក្ខណៈពិសេសនៃប្រទេសចិនយ៉ាងម៉ឺងម៉ាត់មិនងាករេ ត្រូវគោរពតាមគោលការណ៍រដ្ឋធម្មនុញ្ញផ្សព្វផ្សាយស្មារតីរដ្ឋធម្មនុញ្ញនិងបំពេញ បេសកកម្មរដ្ឋធម្មនុញ្ញ ប្រកាន់ខ្ជាប់ការគ្រប់គ្រងរដ្ឋតាមច្បាប់ និងគ្រង់គ្រងនយោបាយតាមរដ្ឋធម្មនុញ្ញ។ ក្នុងកិច្ចការកសាងវប្ប ធម៌ គឺត្រូវយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលធនធានមនុស្សនិងយកចិត្តទុកដាក់ខ្ពស់ដល់ការបណ្តុះបណ្តាលស្មារតី ជនជាតិ។
ក្នុងកិច្ចការកសាងសង្គមគឺត្រូវឈរលើសភាពការណ៍ជាតិជាមូលដ្ឋាននៃប្រទេសចិនបច្ចុប្បន្នដែលជាដំណាក់កាលជាជំហានដំបូងនៃសង្គមនិយម ហើយ ធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនឥតឈប់ឈរដោយឈរលើមូលដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតទស្សនៈសេចក្តីសុខសុភមង្គលដ៏ត្រឹមត្រូវ បង្កើតទស្សនៈស្តីពីការបង្កបង្កើនជីវភាពប្រកបដោយសេចក្តីសុខតាមរយៈការឧស្សាហ៍ព្យាយាមក្នុងការងាររួមសហការគ្នាដោយចិត្តមួយថ្លើមមួយក្នុងការកសាងសង្គមមួយដ៏ចុះសម្រុងគ្នា។
ក្នុងកិច្ចការកសាងអារ្យធម៌អេកូបរិស្ថានគឺត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋានស្តីពីការសន្សំសំចៃប្រភពធនធាននិងការពារបរិស្ថានដើរលើផ្លូវអភិវឌ្ឍន៍ជានិរន្តរភាព ហើយរួមវិភាគទានរបស់ខ្លួនក្នុងការអភិវឌ្ឍជានិរន្តរភាពនៃមនុស្សជាតិឲ្យបានសម្រេចជាស្ថាពរ។
ខាងវិស័យទំនាក់ទំនងអន្តរជាតិលោក ស៊ី ជីនពីង បានលើកឡើងនូវទស្សនៈថ្មីៗជាច្រើនអំពីប្រទេសចិនដើរលើផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ការជំរុញការបង្កើតទំនាក់ទំនងបែបថ្មីរវាងមហាប្រទេស ទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងឲ្យបានល្អ ការបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិ បត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍និងការព្យាយាមខ្នះខ្នែងចូលរួមកិច្ចការពហុភាគីជាដើម ក្នុងនោះរួមមានទាំងការផ្តួចផ្តើម គំនិតស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិង ផ្លូវមួយ ទស្សនៈចំណងការទូតរាប់អានជាមួយប្រទេសជិតខាង ដើរលើផ្លូវថ្មីដែលរួមសហការគ្នាធ្វើកិច្ចសហប្រតិបត្តិការឈ្នះ=ឈ្នះ ប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខខាង នុយក្លេអ៊ែរប្រកបដោយសតិសម្បជញ្ញៈខ្ពស់ សម្របសម្រួលគ្នានិងអភិវឌ្ឍជាមួយគ្នាព្យាយាមខ្នះខ្នែងបង្កើតទស្សនៈស្តីពីសន្តិសុខអាស៊ី ធ្វើឲ្យអារ្យធម៌គ្រប់បែបយ៉ាងមានការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅ មកកៀកស្មាគ្នាធ្វើកិច្ចសហប្រតិបត្តិការ សម្រេចការអភិវឌ្ឍជាមួយគ្នារួមគ្នាគាំពារ និងអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ល។
បច្ចុប្បន្ននេះសហគមន៍អន្តរជាតិកាន់តែមានការផ្តោតសំខាន់ទៅលើប្រទេសចិនជារៀងរាល់ថ្ងៃ។តើប្រទេសចិនបច្ចុប្បន្ន នឹងកើតមានការប្រែប្រួលអ្វីខ្លះ? តើប្រទេសចិនដែលកំពុងអភិវឌ្ឍន៍នឹងជះឥទ្ធិពលអ្វីខ្លះចំពោះពិភពលោក? ប្រការទាំងនេះកាន់តែក្លាយទៅជាបញ្ហាដែលសហគមន៍អន្តរជាតិចាប់អារម្មណ៍យ៉ាងទូលំទូលាយ។
ដើម្បីឆ្លើយតបទៅនឹងការតាមដានយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ក៏ដូចជា បង្កើនការឈ្វេងយល់របស់សហគមន៍អន្តរជាតិចំពោះទស្សនៈអភិវឌ្ឍន៍ ផ្លូវអភិវឌ្ឍន៍ និងគោលនយោបាយទាំងក្នុងនិងក្រៅ ប្រទេសរបស់ប្រទេសចិន ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរួមជាមួយការិយាល័យស្រាវជ្រាវឯកសារនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងអគ្គនាយកដ្ឋានបោះពុម្ពផ្សាយភាសាបរទេសចិនបានចងក្រងសៀវភៅឈ្មោះ”លោក ស៊ី ជីនពីង ថ្លែងពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រង នយោបាយ” សៀវភៅនេះបានចងក្រងស្នាដៃនិពន្ធដ៏សំខាន់របស់លោក ស៊ី ជីនពីង ក្នុងអំឡុងពេលចាប់ពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ រួមទាំងអស់មានសុន្ទរកថា ការ សន្ទនា សំណួរចម្លើយ សេចក្តីបង្គាប់ និងសារលិខិតជូនពរចំនួន៧៩។ ក្រៅពីនេះសៀវភៅនេះក៏មានរូបថតរបស់លោក ស៊ី ជីនភីង តាមសម័យនីមួយៗចំនួន៤៥ សន្លឹកដើម្បីជាជំនួយដល់អ្នកអានយល់ដឹងបន្ថែមពីការងារនិងជីវភាពរស់នៅរបស់លោកផងដែរ។
សៀភៅឈ្មោះ”លោក ស៊ី ជីនពីង ថ្លែង ពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ” ចាប់តាំងពីត្រូវបានចងក្រងរួចមក ក៏បានទទួលការគាំទ្រស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅនិងត្រូវបានបកប្រែជាច្រើនភាសានិងបានបោះពុម្ពផ្សាយនៅក្នុងប្រទេសចិន។ ជាមួយគ្នានេះដែរសៀវភៅនេះក៏ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជាបកប្រែជាភាសាខ្មែរនៅឆ្នាំ២០១៥ ដើម្បីបោះពុម្ពផ្សាយនៅប្រទេសកម្ពុជាផងដែរ។
នៅដើមខែកុម្ភៈ ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញធ្លាប់បានរៀបចំកិច្ចប្រជុំធ្វើបទឧទ្ទេសនាម និងពិភាក្សាស្រាវជ្រាវអំពីសៀវភៅនេះម្តងរួចមកហើយ។ តាមដឹងប្រទេស កម្ពុជាគឺជាប្រទេសទី១ដែលតាងនាមឲ្យប្រទេសជាតិរបស់ខ្លួនរៀបចំកិច្ចប្រជុំធ្វើ បទឧទ្ទេសនាម និងពិភាក្សាស្រាវជ្រាវអំពីសៀវភៅ”លោក ស៊ី ជីនពីង ថ្លែងពីអភិបាល កិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ”។
នាពេលនោះលោកសុខ អាន ឧបនាយករដ្ឋមន្រ្តីកម្ពុជាលោកស្រីខ្លូត ធីតា ប្រធាន រាជបណ្ឌិត្យសភាកម្ពុជានិងលោកស្រី Bu Jianguo ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅកម្ពុជា រួមទាំងមន្រ្តីនិងវិជ្ជាករចំនួនជាច្រើនរយរូបបានមានវត្តមានក្នុងកិច្ចប្រជុំលើកនេះ។ លោកស្រី ខ្លូត ធីតា បានមាន ប្រសាសន៍ថា កិច្ចប្រជុំលើកនេះបានផ្តល់ ឱកាសដ៏មានតម្លៃមួយដល់មន្រ្តីរាជរដ្ឋាភិបាលនិងវិជ្ជាករកម្ពុជាសម្រាប់ឈ្វេងយល់ពីអភិបាលកិច្ចរដ្ឋ និងការគ្រប់គ្រងនយោបាយរបស់ប្រទេសចិន។
ក្នុងការថ្លែងសុន្ទរកថានាពេលនោះ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បាន វាយតម្លៃខ្ពស់ចំពោះសៀវភៅ”លោក ស៊ី ជីនពីង ថ្លែងពីអភិបាលកិច្ចរដ្ឋ និងការគ្រប់គ្រងនយោបាយ” នេះលោកបានថ្លែងថា “សៀវភៅនេះជាសៀវភៅដែលចាំបាច់ត្រូវតែអានមួយក្បាល ជាពិសេសគឺនិយាយ ចំពោះមនុស្សដែលមានចំណាប់អារម្មណ៍បង្កើនការយល់ដឹងពីប្រទេសចិននិងទិសដៅនៅពេលអនាគតរបស់ប្រទេសចិន។ “សៀវភៅនេះបានអធិប្បាយដោយគ្រប់ជ្រុងជ្រោយពីទស្សនៈរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនពីង ចំពោះទស្សនវិជ្ជាអភិបាល កិច្ចរដ្ឋ កំណែទម្រង់ ប្រវត្តិសាស្រ្ត និងពិភព លោកព្រមទាំងការគិតគូរចំពោះរូបភាពអភិបាលកិច្ចរដ្ឋរបស់លោក។ក្នុងពេលជាមួយគ្នានេះក៏បង្ហាញឲ្យឃើញនូវថាមពលនិងការយល់ឃើញវែងឆ្ងាយរបស់លោក ប្រធានរដ្ឋចិន ស៊ី ជីនពីង ផងដែរដែលបានបង្ហាញតាមរូបភាពយ៉ាងច្បាស់ និងបើក ចំហទៅកាន់មជ្ឈដ្ឋានខាងក្រៅនូវទស្សន វិជ្ជានិងគោលនយោបាយរបស់លោក។
លោក សុខ អាន បានគូសបញ្ជាក់ថា ឆ្លងតាមការ អានសៀវភៅនេះមិនគ្រាន់តែអាចឈ្វេងយល់ពីទស្សនៈនិងយុទ្ធសាស្រ្តក្នុងអភិបាលកិច្ចរដ្ឋរបស់ថ្នាក់ដឹកនាំប្រទេសចិនប៉ុណ្ណោះ ទេ ថែមទាំងអាចយកមកធ្វើជា មេរៀនសម្រាប់ឲ្យប្រទេសកម្ពុជាគ្រោងធ្វើនយោបាយអភិវឌ្ឍន៍ផងដែរ។លោកសង្ឃឹមថាសៀវភៅ “លោក ស៊ី ជីនពីង ថ្លែងពីអភិ បាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ” ជាភាសាខ្មែរអាចត្រូវបោះពុម្ពផ្សាយក្នុងរយៈពេលដ៏ខ្លីខាងមុខដើម្បីឲ្យអ្នកអានកម្ពុជាកាន់តែច្រើនបានរៀននិងសិក្សាស្រាវជ្រាវ៕ សហការី