ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀន ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

កណ្តាល:ជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ចំនួនពីរករណី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
នគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជាក់ថា ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញាត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន លើឈ្មោះ ងន ភារម្យ ហៅ ហេវ អាយុ២៣ឆ្នាំ ឈ្មោះ វ៉ យ៉ាំត្រាវ អាយុ៣៣ឆ្នាំ ឈ្មោះ ប៉េង រតនា ហៅ គូក អាយុ ២៧ ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ។

ចំណែកឈ្មោះ ជ្រិង ចិន្តា អាយុ២៤ឆ្នាំ ឃុំខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញាត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិរការកោង ឃុំរការកោង ស្រុកមុខកំពូល រីឯម្នាក់ទៀតត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញាត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តឡើងកាលពីថ្ងៃទី១១ ខែតុលា ២០១៦ ឆ្នាំ២០១៦ វេលាម៉ោង៧និង៥០នាទី នៅចំណុចតាមបណ្តោយ ផ្លូវជាតិលេខ២ មុខច្រកចូលផ្ទះសំណាក់រីករាយ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ៕ ចេស្តា

dw

 


ចែករំលែក៖