ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :

១- បើខ្មែរយើងខ្លាំងមានកម្លាំងធៀបជាមួយសៀម សៀមមិនហ៊ានរំលោភលើខ្មែរយើងតាមអំពើចិត្តទេ?

២- សម្រាប់អ្នកខ្លាំងមហិច្ឆតាកើតចេញភាពមានប្រៀបខ្លាំង ឯអ្នកខ្សោយ មហិច្ឆតាកើតចេញពីការតស៊ូ?

៣- នាសម័យទំនើបនេះអ្នកខ្លាំងគឺឈ្នះ ឯអ្នកខ្សោយគឺចាញ់?

៤- អ្នកឈ្នះមានអ្នកចូលរួមនិងគាំទ្រច្រើនហើយត្រូវទៀត ចំណែកអ្នកខ្សោយមិនសូវមានអ្នកចូលរួមនិងគាំទ្រទេ ហើយខុសទៀត?

៥- កាសែត NEW YORK EDITORIAL សហរដ្ឋអាមេរិកបានផ្សាយថាកងទ័ពសៀមបានឈ្លានពានកម្ពុជាដោយខុសច្បាប់ ធ្វើឲ្យផ្អើលដល់ពិភពលោកទាំងមូលដែលសៀមមិនអាចលាក់បាំងបាន?

៦- ការវាយប្រហារលើអ៊ីរ៉ង់ ជាការបញ្ជាក់ថាគ្មានការគោរពឯករាជ្យនិងអធិបតេយ្យភាពអ៊ីរ៉ង់ឡើយ?

៧- ប្រទេសអ៊ីស្ត្រាអែលប្រើយន្តហោះចម្បាំង២០០គ្រឿងវាយប្រហារលើប្រទេសអ៊ីរ៉ង់ មិនជារឿងធម្មតាឡើយ?

៨- ទៅដល់ទីណាក្នុងទឹកដីខ្មែរសៀមវាធ្វើផ្លូវបេតុងនិងចាក់កៅស៊ូមិនងាយវាចេញទៅវិញណាស់ កុំសង្ឃឹមថាសៀមដកថយទៅវិញឲ្យសោះ?

៩- សៀមសម្តែងថ្លើមធំដែលវាបានយកអាគារកាស៊ីណូនៅតំបន់អានសេះធ្វើជាកន្លែងហាត់ទ័ពវា អត់មាននរណាហ៊ានធ្វើអីសៀមទេ?

១០- ពិភពលោកកំពុងបាត់បង់សណ្តាប់ធ្នាប់ ប្រទេសធំនិងខ្លាំវ៉ៃប្រទេសតូចនិងខ្សោយ? ៕

ដោយ : លោក សុខ ឥសាន


ចែករំលែក៖