ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបក្រុងក្មេងទំនើងបានជាច្រើននាក់នៅក្នុងភូមិសាស្ត្រស្រុកថ្ពង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​កាលពីរសៀល ថ្ងៃទី០៩ ខែមិនា ឆ្នាំ ២០២៦ កម្លាំងនគរ​បាល​ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង​ ស្រាវជ្រាវនិងឈានទៅឃាត់បា​នក្រុមក្មេងទំនេី​ង​ ដែលបានធ្វេីការបង្ហោះ​ខ្លឹមសារតាមរយៈប​ណ្ដាញសង្គមក្នុងចេតនា​បង្កហេតុ​ដល់គូរភាគីម្ខាងទៀ​ត​៖​ 

    (១)-​ គណនី​ ហ្វេសបុក​ ឈ្មោះ​ មិថុនា​ បានបង្ហោះខ្លឹមសារ​ “​ បេីមិនចង់ងាប់កុំប៉ះក្មេងត្រពាំងត្រោក​ ”

    (២)-​ គណនី​ ហ្វេសបុក​ ឈ្មោះ​Pao​ បានបង្ហោះខ្លឹមសារ​ “​ បេីស្រលាញ់ជិវិតកុំប៉ះត្បែងជាប់​ ”

 

    (៣)-​ គណនី​ ហ្វេសបុក​ ឈ្មោះ​BA​ បានបង្ហោះខ្លឹមសារ​ “​ បេីស្រលាញជីវិតកុំប៉ះក្មេងវត្ដត្បែង​ ”

    (៤)-​ គណនី​ ហ្វេសបុក​ RAVI​បានបង្ហោះខ្លឹមសារ​ “​ បេីចង់រស់កុំមកភូមិត្រាញវែង​ ”

   

    (៥)​-​ គណនី​ ហ្វេសបុក​ ឈ្មោះ​O​GBaZZ​ ដែលបានបង្ហោះខ្លឹមសា​រ​ “​ បេីចង់មានជីវិតកុំចូលភូមិឡ​ ”

លោកវរសេនីយ៍ឯក​ ហ៊ុន​ សុខហុន​ អធិការនគរបាល​ស្រុ​កថ្ព​ង​ បានបញ្ជាឲ្យលោកវរសេនីយ៍​ទោ​ ហ៊ុន​ សុខពិសិដ្ឋ​ អធិការរង​ ទទួ​លផ្នែកព្រហ្មទណ្ឌ​ ចុះស​ហកាបង្រ្កាប​ ឃាត់បានក្រុមក្មេងទំនេីងជាច្រេីន​នាក់​ យកមកថតរូបនៅដងទង់ជាតិនិងធ្វេីកិច្ចស​ន្យានៅអធិការដ្ឋាននគរបាលស្រុកថ្ពង​ រួចបា​នឲ្យវិលត្រឡប់ទៅ​គេហដ្ឋានវិញ​។

    (១)-ឈ្មោះ​ ម៉ៅ​ វុទ្ធី​ ភេទប្រុសអាយុ​ ១៧ឆ្នាំ​

    (២)-ឈ្មោះ​ មេន​ សុគាភេទប្រុស​ អាយុ១៨ឆ្នាំ

    (៣)-ឈ្មោះ​ វ៉ាត​ រ៉ាវី​ ភេទប្រុសអាយុ១៨ឆ្នាំ​ អ្នកទាំង៣រស់នៅភូមិត្រពាំងត្រោកឃុំប្រាំបីមុមស្រុកថ្ពង

    (៤)-ឈ្មោះ​ ថា​ សុខឡាង​ ភេទប្រុស​ អាយុ១៩ឆ្នាំ

    (៥)-ឈ្មោះ​ គឿន​ សុគាន់​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ទាំង២​ រស់នៅភូមិត្បែងប្រជាប់ឃុំប្រាំបីមុមស្រុកថ្ពង

    (៦)-ឈ្មោះ​ ជៀម​ ថៃ​ ភេទប្រុស​ អាយុ២៥ឆ្នាំ

    (៧-ឈ្មោះ​ ហុឺន​ វន​ ភេទប្រុស​ អាយុ២៣ឆ្នាំ

    (៨)-ឈ្មោះ​ ទ្រា​ង​ ភារម្យ​ ភេទប្រុស​ អាយុ១៩ឆ្នាំ

    (៩)-ឈ្មោះ​ រីម​ នរៈ​ ភេទប្រុស​ អាយុ២៣​ឆ្នាំ​ អ្នកទាំង៤រស់នៅភូមិឡ​ ឃុំប្រាំបីមុម​ ស្រុកថ្ពង​

    (១០)-ឈ្មោះ​ អម​ ង៉េង​ ភេទប្រុ​ស​ អាយុ១៣ឆ្នាំ​ នៅភូមិស្វាយឃុំយាអង្គ​ ស្រុកថ្ពង​ 

ដោយមានការអនុញ្ញាតពីលោកអភិបាលស្រុកថ្ពង​ និងការអនុញ្ញាត​ពីលោកអធិការនគរបាលស្រុក​ កំលាំងន​គរបាលផ្នែកព្រហ្មទ​ណ្ឌបានអញ្ជេីញអាណាព្យា​បា​ល​មកធ្វេីកិច្ចសន្យាអ​ប់រំទូន្មានប្រៀនប្រដៅកូន​ៗ​ត្រូវតែខិតខំរៀន​សូត្រនិងចូលរៀនឲ្យបានគ្រប់ម៉ោង ដោយបញ្ឈប់សកម្មភាពប្រេីប្រាស់បណ្ដាញសង្គ​មលេីផ្លូវខុស​ ពិសេ​ស ការ​បង្ហោះនូវខ្លឹមសារដែលជាស​ម្ដី​អសីលធម៌នៅ​ក្នុ​ងសង្គម​ ប៉ះពាល់ដល់កិត្ដិយស​ មុខ​មា​ត់អ្នកស្រុកថ្ពង​៕


ចែករំលែក៖