ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃនប់ចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ សារធាតុញៀន និងបទល្មើស នានា

ចែករំលែក៖

ខេត្តព្រះសីហនុ÷នៅយប់ថ្ងៃទី០៩ ខែមីនា   ឆ្នាំ២០២៦​ ដោយមានការដឹកនាំចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានបែងចែកកម្លាំងនគរបាលសហការជាមួយគណបញ្ជាការឯកភាពស្រុកព្រៃនប់ ដឹកនាំដោយលោក សល់ឡេស យូសុះ អភិបាលរង នៃគណអភិបាលស្រុក ចុះដាក់គោលដៅត្រួតពិនិត្យលើរថយន្តនិងម៉ូតូ រកអាវុធជាតិផ្ទុះ សារធាតុញៀន និងនិងបទល្មើស នានា ។

ដែលស្ថិតនៅចំណុចលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យអាវុធជាតិទោះក៏ដូចជាគ្រឿងញៀននិងបទល្មើសនានានៅពេលនោះក៏មានកម្លាំងគណៈបញ្ជាការឯកភាពស្រុកនិងកម្លាំងចម្រុះរបស់រដ្ឋបាលស្រុកព្រៃនប់ជាច្រើនរូប។

 លោកអធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងបន្ថែមទៀតថានៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យខាងលើនេះលទ្ធផលគឺពុំមានបទល្មើសអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ហើយសភាពការណ៍នៅតាមភូមិសាស្ត្រស្រុកព្រៃនប់គឺមានសភាពស្ងប់ស្ងាត់ល្អធម្មតាចំពោះយានយន្តគ្រប់ប្រភេទដែលបានត្រួតពិនិត្យក៏រកពុំឃើញមានបទល្មើសគួរឱ្យគាត់សម្គាល់នោះដែ៕ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖