ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាជនជាតិចិនត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះដេីម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយទ្វារផ្ទះលួចយកម៉ូតូកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០១និង៣៨នាទី(ម៉ោងនៅក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចផ្ទះលេខ៥២ ផ្លូវលេខ១១ បុរីប៉េងហួត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហង្ស ធីតា ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៥២ ផ្លូវលេខ១១ បុរីប៉េងហួត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ LIU JIAN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៦១ ផ្លូវM១១ បុរីប៉េងហួត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់៖ ១-ម៉ូតូម៉ាកហុងដាZOOMER-X ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IL-1521ចំនួន០១គ្រឿង។ វត្ថុតាងចាប់យក : ១-ទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ខៀវ ចំនួន០១គ្រឿង ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ ហង្ស ធីតា ភេទស្រី អាយុ៥៥ឆ្នាំ ធ្វើដំណើរចេញពីផ្ទះលេខ៥២ ផ្លូវលេខ១១ បុរីប៉េងហួត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅក្រៅប្រទេស ហើយបានទុកម៉ូតូ០១គ្រឿងម៉ាកហុងដាZOOMER-X ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IL-1521 នៅក្នងផ្ទះខាងលើ ដោយបានចាក់សោទ្វារផ្ទះត្រឹមត្រូវ ហើយបានផ្តាំផ្ញើឈ្មោះ ជួ ប៉េងហាក់ ភេទប្រុស អាយុ៤៤ឆ្នាំ(ត្រូវជាក្មួយ) ឲ្យជួយមើលផ្ទះរបស់គាត់ផង រួចជនរងគ្រោះក៏បានចេញដំណើរទៅក្រៅប្រទេសបាត់ទៅ ។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣និង០០នាទី អ្នកជិតខាងជាមួយជនរងគ្រោះបានទូរស័ព្ទមកប្រាប់ជនរងគ្រោះថា ឃើញផ្ទះមានស្នាមគាស់ទម្លុះទម្លាយ ទើបជនរងគ្រោះបានខលទូរស័ព្ទមកប្រាប់ឈ្មោះ ជួ ប៉េងហាក់ ឲ្យទៅមើលផ្ទះ ពេលឈ្មោះ ជួ ប៉េងហាក់ទៅដល់ក៏បានឃើញមានស្នាមគាស់ហើយបាត់ម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះ ទើបឈ្មោះ ជួ ប៉េងហាក់ បានមករាយការណ៍ប្រាប់សន្តិសុខនៅក្នុងបុរីប៉េងហួតខាងលើឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យឈ្មោះ LIU JIAN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយទ្វារផ្ទះខាងក្រោយចូលលួចម៉ូតូម៉ាកខាងលើ នៅវេលាម៉ោង០១និង៣៨នាទី(ម៉ោងនៅក្នុងកាមេរ៉ាសុវត្ថិភាព) រួចជិះគេចខ្លួនបាត់។ បន្ទាប់មកឈ្មោះ ជួ ប៉េងហាក់ តំណាងឲ្យជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកឱ្យជួយអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើចាត់ការតាមផ្លូវច្បាប់ ។ លុះមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទី ស្រាប់តែជនសង្ស័យឈ្មោះ LIU JIAN ក៏បានមកធ្វើសកម្មភាពម្តងទៀតក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកធ្វើការឃាត់ខ្លួនរួមនឹងវត្ថុតាង ១-ទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ខៀវ ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបខ្លួន(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយទ្វារផ្ទះខាងក្រោយចូលលួចម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះប្រាកដមែន រួចខ្លួនបានយកម៉ូតូទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល៣៥ឆ្នាំ ជនជាតិចិន មានកម្ពស់១៦៥សង់ទីម៉ែត្រ សម្បុរ.ស សក់ខ្មៅខ្លី មុខជ្រុង បានលុយចំនួន២៤០ដុល្លារ(ពីររយសែសិបដុល្លារអាមេរិក) ហើយលុយដែលលក់បានខ្លួនបានយកទៅស៊ីចាយអស់ហើយ។
បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសុំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច