ព័ត៌មានទាន់ហេតុការណ៍៖

កូន​ប្រុសញៀនថ្នាំ កាប់ម៉ូតូឪពុកខ្លួនឯងខូចខាត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកគាស់ក្រឡបានឱ្យដឹងនៅព្រឹកថ្ងៃទី ២០ខែមីនានេះថា ដោយសារឥទ្ធិពលគ្រឿង​ញៀនកូន​ប្រុសប្រេីកាំបិត កាប់ម៉ូតូឪពុកខ្លួនឯងខូចខាតត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់ ។

ប្រភពបានឱ្យដឹងថា កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២​៦ នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ស្រប តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោ​កឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងលោ​កអនុសេនីយ៍​ឯក​ ចាន់​ ថានូ​ អធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំកម្លាំងជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នាល់មាន់ធ្វេីការឃាត់ខ្លួនឈ្មោះ សឿន ពុទ្ធា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ​ព្រៃ​ទទឹង​ ឃុំ​ឆ្នាល់មាន់ពីបទធ្វេីឱ្យខូចខាត​ដោយចេតនា​ (កាប់បំផ្លាញម៉ូតូឪពុករបស់ខ្លួនឯង)ឈ្មោះ ម៉ៅ សឿន ភេទ​ប្រុស អាយុ ៥៨ឆ្នាំ ដោយនាំមកសាក​សួរនៅអ​ធិការដ្ឋាននគរបាលស្រុក វត្ថតាងដកហូតមានកាំបិតដងឈើ ប្រវែង ៥២សង់ទីម៉ែត្រចំនួន០១ ។

ក្រោយធ្វើការសាកសួរគេបានឆ្លើយសារភាពថា ខ្លួនគេពិតបានធ្វើសកម្ម​ភាពយកកាំបិត​ដងឈើ កាប់ទៅលើម៉ូតូរបស់ឪពុកខ្លួនពិតប្រាកដមែនដោយមូលហេតុ គឺប្រើប្រាស់គ្រឿង​ញៀ​នដល់កម្រិតហេីយពេលនគរ​បាលពិនិត្យទឹកនោមរកឃេីញសារ​ធាតុញៀននៅក្នុងទឹកនោមប្រាកដមែន ។ 

   ករណីនេះនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាម​នីតិវិធីច្បាប់ ៕

ដោយ៖ សូរិយា


ចែករំលែក៖