ភ្នំពេញ : ថ្ងៃនេះខ្ញុំសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ។ នេះជាលើកឡើងរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ នៅព្រលប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លើផេកផ្លូវការ ។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា, អ្វីដែលខ្ញុំចង់និយាយគឺទាក់ទងជាមួយ ស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយនិងរស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នា
ហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា តែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេ។រូបភាពទាំងអស់នេះត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។
សម្តេចបន្តថា, តើស្ត្រីម្នាក់នេះយកប្តី២នាក់ពិតប្រាកដ ឬជាការសំដែងដើម្បីទាក់ទាញអ្នកមើល?
សម្តេចថា, ប្រសិនបើគាត់យកប្តី២នាក់ពិតប្រាកដ ហើយរស់នៅជាមួយគ្នាចែកវេនគ្នារួមភេទគាត់ជាស្ត្រីដ៏មហិមានិងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរដែលខ្លាំងបំផុតក្នុងសម័យទំនើបក្រោយរបបប៉ុល ពត។
បុរសមានប្រពន្ធពីរឬលួចមានស្រីខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផងខ្លាចច្បាប់ផងខ្លាចប្រពន្ធដឹងផងព្រមទាំងរដ្ឋធម្មនុញ្ញចែងថា(ប្តីមួយប្រពន្ធមួយ)ផង។
សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ សូមបងប្អូនឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន៕

ដោយ : សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច