ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍ជនជាតិដើមភាគតិចជងក្នុងតំបន់អារ៉ែងប្រារព្ធពិធីបុណ្យចាប់ត្រីតាមប្រពៃណីប្រចាំឆ្នាំនៅក្នុងតំបន់ជំរកក្រពើភ្នំ ដែលមានក្រពើភ្នំរស់នៅ នេះជារៀងរាល់ឆ្នាំតមកជាច្រើនជំនាន់មកហើយ

ចែករំលែក៖

ខេត្តកោះកុង : ប្រជាជនក្នុងទំបន់អារ៉ែងទាំង៨ ភូមិ រួមទាំងភ្ញៀវទេសចរណ៍ជាតិបានប្រារព្ធពិធីបុណ្យចាប់ត្រីជាលក្ខណៈប្រពៃណីជនជាតិដើមភាគតិចជន ក្នុងតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ  ។

បើតាមជំនឿ របស់ជនជាតិជងក្នុងតំបន់អារ៉ែង ពួកគាត់ តែងប្រារព្ធពិធីបុណ្យចាប់ត្រី និងធ្វើការសែនប្រែនសុំសេចក្តីសុខនៅទីតាំងត្រពាំងបុសតូច ដែលជាទីកន្លែងដែលមានក្រពើភ្នំរស់នៅ នេះជារៀងរាល់ឆ្នាំតមកជាច្រើនជំនាន់មកហើយ។

ជាមួយអ្នកសារព័ត៌មាន លោក ហ៊ឹង ពៅ ដែលជាតំណាងសហគមន៍ជនជាតិជងក្នុងតំបន់ លោកចាត់ទុកថាកម្មវិធីបុណ្យចាប់ត្រីនេះគឺជាពិធីដ៏សំខាន់មួយ នឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរូមលើកស្ទួយវប្បធម៌ប្រពៃណីរបស់ជនជាតិជង និងសូមអំពាវនាវឲ្យបងប្អូនភ្ញៀវទេសចរណ៍ឲ្យចូលរួមឲ្យបានច្រើន ព្រោះវាក៏ជាផ្នែកមួយនៃកាចូលរួមលើស្ទួយជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ។

ត្រពាំងបុសតូច ត្រពាំងដែលមានធមធានធម្មជាតិ ព្រៃឈើ ហ៊ុព័ទ្ធជុំវិញ និងសំបូរទៅដោយត្រីជាច្រើនប្រភេទ និងជាទីជំរករបស់សត្វក្រពើភ្នំដែលជាជំនឿរបស់ជនជាតិជងក្នុងតំបន់គោរពនិង អភិរក្សតាំងពីយូរលង់ណាស់មកហើយ។

ព្រឹត្តិការណ៍ចាប់ត្រីប្រចាំឆ្នាំនេះក៏ជាពិធីជួបជុំប្រជាជនក្នុងតំបន់ដ៏ធំមួយក្នុងចំនោមប្រជាជនទាំង៨ភូមិក្នុងតំបន់អារ៉ែងដែលជាពួកគាត់មានឪកាសជួបជុំគ្នាក្នុងរដូវធ្វើស្រែចំការ បង្ករបង្កើនផលកសិកម្ម ៕

ដោយ : សិលា


ចែករំលែក៖