ភ្នំពេញ៖ សម្ដេច ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា-វៀតណាម បានបន្ដពង្រឹងពង្រីកទំនាក់ទំនងល្អ នៃអ្នកជិតខាងល្អ ពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំរវាងរណសិរ្ស នៃប្រទេសទាំងពីរបន្ថែមទៀត។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាជាមួយ លោកស្រី បួយ ធីមិញហ៊យ (Bùi Thị Minh Hoài) ប្រធានគណៈកម្មាធិកា រមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម រួចក៏ព្រមព្រៀងចុះហត្ថលេខាលើកិច្ច សហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នៅសណ្ឋាគារ Melia រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ កិច្ចព្រមព្រៀងនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើគ្រប់វិស័យ។ ជាពិសេស ពង្រឹងពង្រីកនូវភាពជិតសិទ្ធ និងទំនាក់ទំនងល្អនៃអ្នកជិតខាងល្អ ពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំរវាងរណសិរ្សនៃប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សា បានលើកអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ ភាគីទាំងពីរក៏បានចែករំលែកនូវបទពិសោធន៍ការងារ និងបានរាយការណ៍អំពីវឌ្ឍនភាពការ ងាររវាងរណសិរ្សប្រទេសរៀងៗខ្លួន ដែលអនុវត្តនាពេលកន្លងមកទទួលបានលទ្ធផលគួរជាទីមោទនៈ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៧ ជាឆ្នាំប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ១៩៦៧-ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៧) រណសិរ្សទាំងពីរនឹងសម្របសម្រួលដើម្បីរៀបចំពិធីអបអរ សាទរតាមស្ថានភាពជាក់ស្ដែង៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច