ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ Mazda មួយគ្រឿងបុករបាំងពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក Mazda មួយគ្រឿងបោះពួយយ៉ាងលឿន​ និងខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង២២:៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥៦៦ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលលើតហេតុគេឃើញរថយន្តបង្កម៉ាក Mazda ពណ៌ស្ករមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2CI-1080 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូៈ២៨៩ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ វៀចមួយកង់ហើយរថយន្តខូចខាតផ្នែកខាងមុខសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ចំណែកអ្នកបើករថយន្តបង្កបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់វាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីម្ចាស់រថយន្តបង្កចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖