ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សក្មេងចាស់ប្រុសស្រី ១៣នាក់,មានស្លាប់ មានបាត់ខ្លួន មានសង្គ្រោះចូលមន្ទីរពេទ្យ ដោយលិចទូកស្មាច់ក្នុងទន្លេមេគង្គលើ

ចែករំលែក៖

ខេត្តកណ្តាល ÷ មានករណីលិចទូកស្មាច់ ដែលផ្ទុកមនុស្សក្មេងចាស់ ប្រុសស្រី សរុប ១៣នាក់ បណ្តាលឱ្យមានអ្នកស្លាប់ អ្នកបាត់ខ្លួន និងអ្នករងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍ដ៏អកុសលនេះបានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦ នៅទីតាំង ចំណុចភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ព្រំប្រទល់ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចមូលដ្ធានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានចាស់ មានក្មេង ចំនួន១៣នាក់ ក្នុងនោះស្លាប់២ នាក់ ជាមនុស្សស្រី និងបាត់ខ្លួន៦នាក់ (ប្រុស៣និងស្រី៣នាក់ ) ជួយសង្រ្គោះបានមនុស្ស០៥នាក់មាន÷

 ១-ឈ្មោះ ហ៊ឹម សោ ភេទស្រីអាយុ៦៧ ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ស្លាប់)រកឃើញសព,២-ឈ្មោះហាក់ ពេជ្រ ភេទស្រីអាយុ៤៤ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ (ស្លាប់) រកឃើញសព, ៣-កុមារី ឈ្មោះ ធន់ស្រីពេជ្រ អាយុ ៥ឆ្នាំ,៤-កុមារីឈ្មោះវុន កញ្ញា អាយុ ៨ឆ្នាំ ,៥- កុមារាឈ្មោះ វុន បញ្ញាអាយុ ៦ ឆ្នាំ,៦- កុមារាឈ្មោះ វុន វិច្ឆិកា អាយុ ៦ឆ្នាំ,កុមារា កុមារីទាំង៤ នាក់ រស់នៅជាមួយគ្នា ក្នុងភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (បាត់ខ្លួន), ៧-ឈ្មោះ ស៊ុន ស្រីសឿន ភេទស្រី អាយុ៣៥ ឆ្នាំនៅភូមិស្វាយជ្រុំ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (បាត់ខ្លួន),៨-កុមារាឈ្មោះ ដាលិ អាយុ៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រយូង ស្រុកត្រាំកក់ខេត្តតាកែវ (បាត់ខ្លួន), ៩-ឈ្មោះ មាស សារ៉េត ភេទស្រីអាយុ៥៩ ឆ្នាំ,១០- ឈ្មោះ ចិន ចិត្រា ភេទប្រុស អាយុ ៣៨ឆ្នាំ ,១១-កុមារា ឈ្មោះ វុន សុខគា អាយុ៩ឆ្នាំ  អ្នកទាំងបី រស់នៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (រងគ្រោះ-សម្រាកព្យាបាលនៅមណ្ឌលសុខភាពកោះដាច់), ១២-ឈ្មោះ ចាន់ សុជាតិ ភេទស្រីអាយុ៤៩ឆ្នាំ, ១៣-ឈ្មោះ តន់ វុន ភេទស្រីអាយុ៤២ឆ្នាំ អ្នកទាំងពីររស់ នៅភូមិស្វាយជ្រុំ ឃុំរលាប្អៀ ស្រុករលាកប្អៀ ខេត្តកំពង់ឆ្នាំង។(រងគ្រោះសម្រាកព្យាបាលនៅមណ្ឌលសុខភាពកោះដាច់),១៤-ឈ្មោះ  ខុំ ឃាន់ ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាអ្នក បើកបរទូកស្មាច់ដឹកជនរងគ្រោះពុំមានរងរបួសទេ ។ 

  ខូចខាតសម្ភារ: បាត់ម៉ាស៊ីនសាំង១គ្រឿង។

សមត្ថកិច្ចកំពុងបន្តស្វែងរក ជនរងគ្រោះដែលបាត់ខ្លួន ទាំង៦ នាក់ នៅក្នុងទន្លេមេគង្គលើ នៅឡើយ ។ 

តាមសេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ច បណ្ដាលមកអ្នក បើកបរទូកស្មាច់ ផ្ទុកមនុស្សលើសចំណុះ ខ្វះការប្រុងប្រយ័ត្ន៕


ចែករំលែក៖