ខេត្តកណ្តាល ÷សមត្ថកិច្ចស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនជនសង្ស័យ៧ ពាក់ព័ន្ធករណីឆបោក ,ស្លៀកពាក់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិដែលករណីនេះ កើតឡេីង ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង១០ព្រឹក នៅចំណុច ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យ ចំនួន០៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន :
១-ឈ្មោះ ហ៊ុន ព្រឿន ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទឹកនឹមឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល មុខរបរមិនពិតប្រាកដ,២- ឈ្មោះ ភួន ផានិត ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដ,៣- ឈ្មោះ ដេង វុត្ថា ហៅ វី ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ ៤- ឈ្មោះ គង់ រុន ភេទ ប្រុស អាយុ ៦១ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ,៥- ឈ្មោះ ភោគ សៀន ភេទ ប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ, ៦- ឈ្មោះ សឹង សុខនី ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹងនិង ៧- ឈ្មោះឡាន់ ឌីណា ភេទប្រុស អាយុ១២ឆ្នាំ ឃាត់ខ្លួនមុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន :
១ -ស្បង់ជីវរចំនួន ០៦ កំប្លេ
២ -ថង់យាមចំនួន ០៨
៣ -បាត្រចំនួន ៥ (គ្មានគំរប០១) -ខ្សែកាតចំនួន ០២ ។
៤ -ទូរស័ព្ទ ចំនួន០៤គ្រឿង (ម៉ាក realme ពណ៌ទឹកសណ្ដែក , ម៉ាក oppo ពណ៌ខៀវ ,ម៉ាក oppo ពណ៌ទឹកប្រាក់ (បែកអេក្រង់ខាងមុខនិងបែកកញ្ចក់ខាងក្រោយ) ,ម៉ាក Tecno spark ពណ៌ស (បែកអេក្រង់ខាងមុខនិងបែកកញ្ចក់ខាងក្រោយ) ។
៥ – ឆត្រ ចំនួន០៣
សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៧:៤០នាទីព្រឹកជនសង្ស័យ ឈ្មោះ ហ៊ុន ព្រឿន , ឈ្មោះ សឹង សុខនី និងឈ្មោះ ឡាន់ ឌីណា បាននាំគ្នាដើរបិណ្ឌបាត នៅម្តុំមុខវត្តអន្លង់រមៀត ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត រួចបានបន្តដើរមកបិណ្ឌបាតនៅម្តុំ ផ្សារកំពុងកន្ទួត ឃុំបារគូ។ លុះមកដល់វេលាម៉ោង១០នាថ្ងៃ-ខែដដែល ខណៈជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងបិណ្ឌបាតនៅម្តុំផ្សារកន្ទួត ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់រមៀត បានមកឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ដើម្បីសាកសួរ ហើយពួកគេក៏បានសារភាពថា ពិតជាបានស្លៀកពាក់បែបព្រះពុទ្ធសាសនា ដើរបិណ្ឌ បាត បោកប្រជាពលរដ្ឋដើម្បីយកប្រាក់ពិតមែន ។
បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀតដែលមានឈ្មោះដេង វុត្ថា,ឈ្មោះ ភួន ផានិត , ឈ្មោះ គង់ រុន ទោគ សៀន ទាំង៤នាក់ នោះ ស្នាក់នៅម្តុំព្រៃទា រាជធានីភ្នំពេញ ដែលស្លៀកពាក់បែបព្រះពុទ្ធសាសនា (ព្រះសង្ឃ) ក្លែងក្លាយដើម្បីដើរបិណ្ឌ បាត យកប្រាក់ប្រាកដមែន។ កន្លងមកជនសង្ស័យខាង លើធ្លាប់ដើរបិណ្ឌបាតក្នុងស្រុកកណ្ដាលស្ទឹង បាន៣ ទៅ៤លើក រួចមកហើយ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននៅគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿង បន្តតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច