ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំ​រោងទង​បេីក​កិច្ចប្រតិបត្តិការឃាត់មុខ​សញ្ញាសង្ស័យជួ​ញដូរនិងប្រើប្រាស់ដោ​យខុសច្បាប់នូវសារធាតុញៀន​ និងមុខស​ញ្ញាស​ង្ស័យ៤នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែមេសានេះថា ដោយអនុវត្ដបទបញ្ជាដឹកនាំ លោក​ឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំព​ង់ស្ពឺ​ កំលាំងនគរបាលអធិការ​ដ្ឋាននគរបាលស្រុកសំ​រោងទង​ដោយទទួលបានសេចក្ដីរាយកា​រណ៍ពីព​លរ​ដ្ឋល្អ​កំលាំងផ្នែកគ្រឿង​ញៀនស្រុកចុះសហ​កា​រ​និងបេីក​កិច្ចប្រតិបត្តិការឃាត់មុខ​សញ្ញាសង្ស័យជួ​ញដូរនិងប្រើប្រាស់ដោ​យខុស ច្បាប់នូវសារធាតុញៀន​ និងមុខស​ញ្ញាស​ង្ស័យ៤នាក់​។ 

លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការនគរបាលស្រុ​កសំរោងទង​ ករណីនេះកំលាំង​បានតាមដានជាយូរ​មកហេីយជាក់ស្ដែងសម្រេចឃាត់​មនុស្ស៤នាក់​ នៅចំ​ណុ​ច​រោងបន្លែខាងត្បូងភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំ​រោងទង ខេត្ដកំពង់ស្ពឺ​ រួមមាន÷

   

-ឈ្មោះ ភឺន សុភាព (ម៉ឺន) ភេទប្រុស អាយុ៣៥​ឆ្នាំ នៅភូមិគោករងៀង ឃុំស្គុះ ស្រុកសំរោង​ទង ដក​ហូ​តវត្ថុតាងជាក់ស្ដែងម្សៅ ក្រាមពណ៍សថ្លាសង្ស័យជា​គ្រឿងញៀនចំនួន ២២ កញ្ចប់តូច,ទូរស័ព្ទ ១គ្រឿង,ម៉ូតូ ១គ្រឿង, ឈ្មោះ កឹង ចិន ភេទ ប្រុស អាយុ៣៨ឆ្នាំភូមិ​ក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង,ឈ្មោះ អ៉ឹម ម៉ាយ ភេទ ប្រុ​ស អាយុ២៥ឆ្នាំ នៅ​ភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង និងឈ្មោះ សយ សុខជា ភេទ ប្រុស អាយុ ៣០ ឆ្នាំ នៅភូមិព្រៃពង្រ ឃុំស្គុះ ស្រុកសំរោងទង ដកហូតបានទូរស័ព្ទ ១គ្រឿង,ម៉ូតូ ១គ្រឿង។

​ចំពោះប្រតិបត្ដិការខាងលេីសមត្ថកិច្ចសម្រេចឃាត់ខ្លួនមនុស្ស​៤នាក់ រួមជាមួយនឹងវត្ថុតាងដកហូតមធ្យោបាយ​បា​នបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​ បន្ដនីតិវិធី៕


ចែករំលែក៖