ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ជំរុញឱ្យថៃប្រឹងប្រែងបោសសម្អាត Online Scams ក្នុងប្រទេសខ្លួនបន្ថែមទៀត ដើម្បីអំណោយផលនៃកិច្ចសហប្រតិបត្តិការចិន-ថៃ

ចែករំលែក៖

ចិន៖ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន​ បានជំរុញឱ្យថៃប្រឹងប្រែងបោសសម្អាត Online Scams ក្នុងប្រទេសខ្លួនបន្ថែមទៀត ដើម្បីអំណោយផលនៃកិច្ចសហប្រតិបត្តិការចិន-ថៃ។ការជំរុញយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលដែលលោក វ៉ាង យី ជួបជាមួយនាយករដ្ឋមន្រ្តីថៃលោក អនុទីន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦ម្សិលមិញ។​ នេះបើយោងតាមការប្រកាសពីក្រសួងការបរទេសចិន។

ក្នុងជំនួបជាមួយអានុទីន លោក វ៉ាង យី បានបង្ហាញក្តីសង្ឃឹមថា ថៃគួរតែពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន លុបបំបាត់ល្បែងស៊ីសង និងការក្លែងបន្លំទាំងស្រុង ពង្រឹងកិច្ចសហការពហុភាគី។សម្រាប់ លោក វ៉ាង យី យល់ថា ការដែលថៃបោសសម្អាត Online Scams វានឹងបង្កភាពអំណោយផលដល់កិច្ចសហប្រតិបត្តិការវៃចិន និង ថៃកាន់តែល្អ។

ការអំពាវនាវជាថ្មីរបស់ចិននេះ ធ្វើឡើងក្រោយពីមួយរយៈពេលចុងក្រោយនេះ ប្រជាជនចិនជាច្រើនបានរងគ្រោះដោយសារការចាប់ជំរឹត និង បាត់ខ្លួនជាដើម។ជាក់ស្តែងថ្មីនេះ និស្សិតស្រីម្នាក់ មកពីខេត្តក្វាងទុង ត្រូវបានចាប់ជំរឹតនៅប្រទេសថៃហើយយកទៅជួញដូរនៅប្រទេសមីយ៉ាន់ម៉ា ខណៈពេលដែលនិស្សិតស្រីម្នាក់នេះ បានទៅចូលរួមលេងកម្សាន្តពិធីបុណ្យសង្ក្រាន្តរបស់ថៃ។

ប្រទេសថៃ ត្រូវបានគេស្គាល់ថា ជាទីតាំងមជ្ឈមណ្ឌល Online Scams ដ៏ធំជាងគេនៅតំបន់អាស៊ី អាគ្នេយ៍ ហើយក៏ជាទីកន្លែងមជ្ឈមណ្ឌលកណ្តាល ដើម្បីចាត់ចែងបែងចែកបង្កើតជាបណ្តាញ Online Scams ទៅកាន់ប្រទេសក្បែរខាង ហើយមេឧក្រិដ្ឋជនធំៗភាគច្រើន គឺសំងំស្នាក់នៅក្នុងប្រទេសមួយនេះ៕ដោយ៖តារា


ចែករំលែក៖