ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនមុខសញ្ញា០១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល÷មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងនៅថ្ងៃទី០៤ខែឧសភាឆ្នាំ ២០២៦នេះថា កម្លាំងមាន សមត្ថកិច្ចបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួយដូរនិងប្រើប្រាស់គ្រឿងញៀន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី​០៣ ខែ​ ឧសភា ឆ្នាំ ២០២៦សមត្ថកិច្ចបានឃាត់ខ្លួនករណី រក្សា ទុកនិង​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន​ (ម៉ាទឹកកក)នៅចំណុចបន្ទប់ជួលភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្ត​កណ្ដាលដោយឃាត់ខ្លួនជនសង្ស័យ ១នាក់ ប្រុស ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម (+)ឈ្មោះ ឃុត ទីនី ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ត កណ្តាល​ (ប្រេី​ប្រាស់​ច្រើន​លេីកប្រហែលកន្លះឆ្នាំ)។ 

+វត្ថុតាង​ដកហូត៖-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់​តូចទម្ងន់ ២.៤៤ក្រាម~ ទូរសព្ទ័ដៃ០១គ្រឿងម៉ាក OPPOពណ៌ទឹកប្រាក់និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ប្រភពពីមន្ត្រីនគរបាលស្រុកឱ្យដឹងថា នៅមុនពេលកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច បានទទួលព័ត៌មាន​ពីមហាជន​ល្អ​ ថាមានមុខសញ្ញាប្រព្រឹត្តបទល្មេីសគ្រឿងញៀន​ នៅចំណុចបន្ទប់ជួលភូមិត្រពាំងរាំង ឃុំព្រៃពួច។ ក្រោយពីទទួលព័ត៌មានបាន​ភ្លាម​ កម្លាំងសមត្ថកិច្ច​ បានចុះស៊េីបអង្កេត​ស្រាវជ្រាវ​ បង្ក្រាបឃាត់ ខ្លួន​ជនសង្ស័យ​បាន០១នាក់​ ដកហូតបានថ្នាំញៀន ០៣កញ្ចប់តូច​ លាក់ទុកនៅក្រោមពូកដេករបស់ខ្លួន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ សួរនាំបន្តនីតិវិធី។ 

នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យ​បានឆ្លេីយសារភាពថា​ ថ្នាំញៀន០៣កញ្ចប់នៅចំពោះមុខនេះ ពិតជារបស់ខ្លួនប្រាកដមែន​ ទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ រួចគេយកមកប្លុងចោលនៅម្តុំគំនសំរាមក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


ចែករំលែក៖