ព័ត៌មានទាន់ហេតុការណ៍៖

នាយអាវុធហត្ថចំនួន១៦រូប ត្រូវបានតម្លើងឋានន្តរសក្តិ និងប្រកាសមុខងារ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរសក្តិនិងប្រកាសមុខងារជូននាយទាហាននៃកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ស្នងការរង លោក នាយការិយាល័យ នាយអាវុធហត្ថជាច្រើនរូប។

យោងព្រះរាជក្រឹត្យលេខៈនស\រកត\១០១៦\៨៧២ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ត្រាស់បង្គាប់តម្លើងឋានន្តរសក្តិដល់ថ្នាក់ឧត្តមសេនីយ៍និងថ្នាក់វរសេនីយ៍នៃកងយោធពលខេមរភូមិន្ទ៖

_ឋានន្តរសក្តិឧត្តមសេនីយឯក ១_ឧត្តមសេនីយ៍ទោ អន សុខុន ២_ឧត្តមសេនីយ៍ទោ ម៉ន សាម៉ុន

_ឋានន្តរសក្តិឧត្តមសេនីយទោ ១_ឧត្តមសេនីយ៍ត្រី ស្រ៊ុន គឹមស្រៀង ២_ឧត្តមសេនីយ៍ត្រី វ៉ា ស៊ិនភីរម្យ ៣_ឧត្តមសេនីយ៍ត្រី ឌៀប វណ្ឌី

_ឋានន្តរសក្តិឧត្តមសេនីយត្រី ១_វរសេនីយ៍ឯក ឈិត ផល្គុណ ២_វរសេនីយ៍ឯក ទេព សារ៉ាន់ ៣_វរសេនីយ៍ឯក ហូ សំបូរ ៤_វរសេនីយ៍ឯក ឈឹម ចាន់ធី។

យោងប្រកាសរបស់ក្រសួងការពារជាតិលេខៈ២៥៧\០៩១៦ តត ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពិការតែងតាំងផ្លាស់ប្តូរមុខងារនាយទាហាន សម្រេចតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទដែលមានរាយនាមដូចខាងក្រោម៖

១_វរសេនីយ៍ឯក តេង ចំរើន បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានរដ្ឋបាកនិងហិរញ្ញវត្ថុ

២_វរសេនីយ៍ឯក អ៊ុង ដេប៉ូ បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានយុត្តិធម៌

៣_វរសេនីយ៍ឯក សូរ សារិន បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានយុត្តិធម៌

៤_វរសេនីយ៍ឯក លី ណុប បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានយុត្តិធម៌

៥_វរសេនីយ៍ឯក សុខ សាន្ត បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ

៦_វរសេនីយ៍ឯក ខោល សំផន បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានភស្តុភារ

៧_វរសេនីយ៍ឯក ឃី គឹមលន់ បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស ៕

 

1 2 3 4


ចែករំលែក៖