ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ពាក់ព័ន្ធករណីលួច

ចែករំលែក៖

ឧត្តរមានជ័យ៖ កម្លាំងស្នាក់ការសន្តិសុខប្រចាំអូរស្មាច់ដឹកនាំដោយ លោកអនុ សេនីយ៍ឯក សុខ ឆន នាយការិយាល័យ ការពារសន្តិសុខផ្ទៃក្នុងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យបានឃាត់ខ្លួនបុរសវ័យ ចំណាស់ម្នាក់ពាក់ព័ន្ធករណីលួច។

បើតាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងថា ជន សង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះឈ្មោះ សំ ប៊ុនហេង ភេទ ប្រុស អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុង សំរោង ខេត្តឧត្តរមានជ័យ។

មន្ត្រីដដែល បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួនស្របពេលដែលគេកំពុងផ្លោះរបងចូលក្រុមហ៊ុនអូរស្មាច់រីសត ដើម្បីចូលកាត់ឈើ គ្រញូង។

បន្ថែមពីនេះផងដែរកម្លាំងកងរាជអាវុធ ហត្ថក៏បានចាប់យកវត្ថុតាងមួយចំនួនរួម មានៈ រណាកន្ទុយត្រី១, ពូថៅ១, ផ្លែចបជីក ១,ដែកប្រលៀកដាប់ឈើ១,ដែកឆាបធ្មេញ រណា១,ដែកពត់ធ្មេញរណា១,ពិល២, វ៉ែន តា១,ខ្សែអង្រឹងប្រវែង៣,៥០ម៉ែត្រ។

ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំង កងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ប៉ែននួន

dw


ចែករំលែក៖