ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន ស្រី-ប្រុស មួយក្រុមមាន គ្នា៥នាក់ ពេលដែលពួកគេកំពុងចាក់ អាប៉ោង

ចែករំលែក៖

ខេត្តតាកែវ៖ ប្រជាពលរដ្ឋមួយក្រុមមាន គ្នា៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថតាកែវឃាត់ខ្លួនស្របពេលដែលពួកគេកំពុងតែលេងល្បែងស៊ីសងចាក់អាប៉ោង។

បើតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី ជុំ ស៊ីប៉ូ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅចំណុច ក្នុងតូបខាងកើតផ្ទះ សំណាក់សម្ផស្សក្នុងភូមិអង្គតាកុប ឃុំលាយ បូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ត្រីដដែលបានបញ្ជាក់ឲ្យដឹងថា ជន សង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនមានឈ្មោះទី១- ស្រី សុខហៀង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ រស់ នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ, ទី២- ប៉ឹង សាម៉េត ភេទប្រុស អាយុ៤៨ មុខរបររត់ម៉ូតូឌុប រស់នៅភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត តាកែវ, ទី៣- អ៊ុន ហ៊ុច ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិត្រពាំង ឈូក ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ, ទី៤-ជួន សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិអំពិល ឃុំ លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ, ទី៥- អ៊ុន សុខុម ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរធ្វើ ស្រែ រស់នៅភូមិ ចោមពលឃុំពពេល ស្រុក ត្រាំកក់ ខេត្តតាកែវ ។

មន្ត្រីដដែល បានបញ្ជាក់ឲ្យដឹងទៀតថា បន្ថែមពីនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន មេអាប៉ោង១, ម៉ូតូ៥គ្រឿង, ទូរស័ព្ទដៃ ៧គ្រឿង, ទី៤-ប្រាក់ដុល្លារ ១០០ដុល្លារ, ប្រាក់រៀលចំនួន ៣០០.០០០រៀល។

ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំង កងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ជីសុកា

as-2 as as-1


ចែករំលែក៖