ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងមួយក្រុមដេញកាបយុវជន​មួយ​ក្រុមបណ្តាលឲ្យរបួសធ្ងន់ ស្រាល២នាក់ បន្ទាប់ពី​ត្រឡប់មកពីមើលកីឡាបាល់ទាត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនមួយក្រុម ខណៈមកពីមើលកីឡាបាល់ទាន់នៅស្តាតអូឡាំពិកវិញ ត្រូវក្មេងទំនើងមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរៃដេញកាប់បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវកប់ស្រូវ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ទល់មុខរោងចក្រស្បែកជើង ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះទី ១ ឈ្មោះកុសល ចិត្រា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២.ឈ្មោះ ផុន ពៅ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ថ្មីឃុំ ស្រុកជាមួយគ្នា ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាក់ស៊ុយសូគីនិច ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ១CU-៩៤៨១ ។

តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីនិច ពណ៌ស នឹងមិត្តភក្តិមានគ្នា៥នាក់ ដោយជិះម៉ូតូ២គ្រឿង ដើម្បីទៅមើលកីឡាបាល់ទាត់នៅស្តាតអូឡាំពិក ។ លុះមើលចប់កីឡាបាល់ទាត់ហើយ រូបគាត់ និងមិត្តភក្តិបានត្រឡប់មកផ្ទះវិញ ខណៈដែលកំពុងជិះម៉ូតូមកដល់ចំណុចនៅក្បែរផ្សារជំម្ពូវន្ភ ក៏ស្រាប់តែឃើញជនបង្កមានគ្នាប្រមាណជាង១០នាក់ និងម៉ូតូ៦គ្រឿង ដោយមិនស្គាល់ ហើយបានដេញតាមជនរងគ្រោះនឹងកាប់ជនរងគ្រោះរងរបួសធ្ងន់ដៃឆ្វេងម្នាក់ ។

បន្ទាប់មក អ្នកបើកម៉ូតូភ័យស្លន់ស្លោបានផ្តួលម៉ូតូរត់ទាំងរងរបួស ហើយមិត្តភក្តិ២ម៉ូតូទៀត បានជិះចោលបាត់ ។ពេលនោះ ជនរងគ្រោះទាំងពីរនាក់រត់ចោលម៉ូតូ ក៏ត្រូវជនបង្កកាប់ម៉ូតូបណ្តាលឲ្យខ្ទេចម៉ូតូយ៉ាងដំណំហើយបានបើកម៉ូតូគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ មិត្តរបស់ខ្លួនទាំងពីរម៉ូតូ ដែលរត់ចោលបានត្រឡប់មកវិញ ហើយជនរងគ្រោះបានតេទូរស័ព្ទហៅឪពុកម្តាយដើម្បីនាំជនរងគ្រោះទៅផ្ទះវិញព្រមទាំងទៅព្យាបាលនៅមន្ទីរពេទ្យ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖