ភ្នំពេញ ៖ នៅក្នុងទីតាំងបរិវេណមជ្ឈ មណ្ឌលម៉ូឌែន៥ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវបានរៀប ចំពិធីប្រកាសសមាភាពគណៈកម្មាធិការ បក្សសង្កាត់ទួលសង្កែ១និង២នៃខណ្ឌ ឫស្សីកែវដើម្បីងាយគ្រប់គ្រងនៅថ្ងៃខាង មុខដោយគេដឹងថា សង្កាត់ទួលសង្កែមាន វិសាលភាពដីធំធេង។
គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណ បក្សរាជធានីភ្នំពេញបានសម្រេចដោយប្រកា១បំបែកបង្កើតគណៈកម្មាធិការគណ បក្សសង្កាត់ទួលសង្កែជា២ចំណុះគណៈ កម្មាធិការបក្សខណ្ឌឫស្សីកែវក្នុងនោះ១. គណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់ទួលសង្កែទី១, ទី២.គណៈកម្មាធិការគណ បក្សមូលដ្ឋាសង្កាត់ទួលសង្កែទី២ ដែល ក្នុងប្រកា២ផ្ទេរនិងតែងតាំងមន្ត្រីគណបក្ស ចំនួន២រូប១លោកសយ កុសល ផ្ទេរពីប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់ទួលសង្កែទៅជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់ទួលសង្កែ ទី១វិញ, ២.លោកអុ៊ក ខេមា ផ្ទេរពីអនុ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់ទួលសង្កែទៅជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់ទួលសង្កែទី២។
ប្រកា៣ស្ថាប័នគណបក្សដែលពាក់ ព័ន្ថនិងសាមីុខ្លួនត្រូវប្រតិបត្តិតាមសេចក្តី សម្រេចចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ក្នុងការតែងតាំងសមាសភាពខាងលើ បក្សសង្កាត់ទួលសង្កែទី១លោកសយ កុសល ជាប្រធាន លោកស្រីរាជ ផាវឿន ជាអនុប្រធានប្រចាំការហើយបក្សសង្កាត់ ទួលសង្កែទី២លោកអ៊ុក ខេមា ជាប្រធាន លោកនេត តោន ជាអនុប្រធានប្រចាំការ។
ពិធីខាងលើនេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុង មជ្ឈមណ្ឌលម៉ូឌែន៥ដែលមានការចូលរួម ពីលោកឧស្មាន ហាស្សាន់ ជាប្រធានក្រុម ការងារចុះជួយខណ្ឌឫស្សីកែវ លោកថុយ សុខន ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនខណ្ឌឫស្សីកែវ និងអស់លោក លោកស្រីជាសមាជិកចូលរួមជាង៣០០ នាក់៕ អរុណរះ