ខេត្តមណ្ឌលគិរី ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់តារា ចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែន នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ។ ក្នុងនោះមានការអញ្ជើញជាអធិបតីពី លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត រួមទាំងថ្នាក់ដឹកនាំតាមមន្ទីរជុំវិញខេត្ត ។
សូមបញ្ជាក់ថា ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី ទាវ ចាន់តារា មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច