យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ផ្ទុះឆេះ ក្រោយពេលហោះហើរចេញពីប្រទេស Malta បណ្តាលឲ្យអ្នកដំណើរ៥នាក់បានស្លាប់ ។
នេះជាគ្រោះថ្នាក់ទ្រង់ទ្រាយធំពាក់ព័ន្ធនឹងអាកាសចរណ៍នៅក្នុងប្រទេសដែលធ្លាប់តែរស់នៅស្ងប់ស្ងាត់ស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងត្បូង។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ក្នុងប្រទេសម៉ាលតា ពេលដែលអាកាសយានិកព្យាយាមហោះហើរទៅកាន់ទីក្រុងMisrata ប្រទេសលីប៊ី។
មន្ត្រីអាកាសចរណ៍នៅក្នុងប្រទេសនេះបានឲ្យដឹងថា យន្តហោះខាងលើបានដឹកមន្ត្រីព្រំដែនអឺរ៉ុប ប៉ុន្តែមិនបានប្រកាសថាមានមន្ត្រីព្រំដែននៅក្នុងអាកាសយានដ្ឋាននោះដែរឬយ៉ាងណាទេ។
រូបភាពដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍បានបង្ហាញឲ្យឃើញថា មានផ្សែងនិងអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំងនៅក្បែរអាកាសយានដ្ឋាន ។
ជើងហោះហើរទាំងអស់ដែលចេញចូលនៅក្នុងអាកាសយានដ្ឋានអន្តរជាតិម៉ាលតាត្រូវបានផ្អាកជាបណ្តោះអាសន្ន ។ មកទល់ពេលនេះមិនទាន់ដឹងថា មានជនរងគ្រោះមកពីប្រទេសណាខ្លះដែលស្លាប់។ យន្តហោះធុនតូច Metrliner ដែលជួបគ្រោះថ្នាក់នោះអាចដឹកអ្នកដំណើរបាន ១០នាក់ ៕ ម៉ែវ សាធី