ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តលុុចស៊ីស 470 មួយគ្រឿងត្រូវបានជនមិនស្គាល់មុខជិះប្លុងចោលនៅស្រុកគងពិសី

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ ៖ រថយន្តលុចស៊ីស 470 មួយ គ្រឿងត្រូវបានជនមិនស្គាល់មុខបានជិះប្លុងចោកកាលពីវេលាម៉ោងប្រមាណជាង ២រំលងអាធ្រាត្រឈាន ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ ដោយមិនដឹងមូលហេតុ ហើយសមត្ថកិច្ចបានអំពាវនាវរកម្ចាស់រថយន្ត និងកំពុងធ្វើការ ស្រាវជ្រាវលើករណីនេះផងដែរ ។

សមត្ថកិច្ចស្រុកគងពិសីបានរាយការណ៍ឱ្យដឹងថា កាលយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលាមានរថយន្តម៉ាកលុច សុិស 470 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកផ្លាក លេខ ភ្នំពេញ 2G .4333 មកឈប់នៅមុខផ្ទះឈ្មោះ ណុប ភេទប្រុស អាយុ ៤០ឆ្នំា នៅភូមិជ្រៃ ឃំុជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ 39-40ដល់ម៉ោង៨ និង ៥០នាទីពំុទាន់ឃេីញមានម្ចាស់មកកយកឡើយ ។ ប្រភពបន្តថាករណីនេះសមត្ថកិច្ចកំពុងតែតែអំពាវនាវរកម្ចាស់រថយន្ត និងស្រាវជ្រាវរកមូលហេតុឱ្យមានច្បាស់លាស់ ឬអាចមានការពាក់ព័ន្ធបទល្មើសអ្វីផ្សេង ៕ សុខ ខេមរា

2 1

 


ចែករំលែក៖