ព័ត៌មានទាន់ហេតុការណ៍៖

មេភេរវកម្ម សោម ឯក ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប ខណៈរត់ទៅបួស

ចែករំលែក៖

ខេត្តសៀមរាប៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ឲ្យដឹងថា ទណ្ឌិតឈ្មោះសោម ឯក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅខេត្ត សៀមរាបបន្ទាប់ពីរត់ចេញពីកន្លែងព្យាបាល ខណៈមន្ត្រីអភិរក្សពន្ធនាគារបញ្ជូនទៅ ពិនិត្យជំងឺលើសឈាមក្រោយពីដួលក្នុង បន្ទប់ទឹក ។

លោកបានបញ្ជាក់ថា ទណ្ឌិតខាងលើនេះត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាល ខេត្តសៀមរាបសហការជាមួយនឹងកម្លាំងនគរបាលក្រសួងមហាផ្ទៃ ខណៈរត់គេច ខ្លួនទៅសម្ងំនៅខេត្តសៀមរាបបំណងបួស ដើម្បីលាក់អត្តសញ្ញាណ ។

គួររំលឹកថា លោកសោម ឯក អតីតជាមេចលនារណសិរ្សរួបរួមជាតិដែលមានរូបសញ្ញាក្បាលខ្លាត្រូវបានចាប់ខ្លួនកាលពីពេល កន្លងទៅ ហើយត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ៤៤ឆ្នាំ៦ខែកាលពីអំឡុង ឆ្នាំ២០១០ បើគិតចាប់ពីថ្ងៃឃុំខ្លួនមកទល់នឹងពេលនេះទណ្ឌិត សោម ឯក បានអនុ វត្តទោសបាន៧ឆ្នាំ ៦ខែ និង២៥ថ្ងៃ។

បើតាមលោក នុត សាវនា អគ្គនាយក រងនៃអគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា ទណ្ឌិតសោម ឯក បានលួចរត់ចេញពី ពន្ធនាគារPJកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៦ ខណៈដែលអនុរក្សពន្ធនាគារបាន បញ្ជូនទណ្ឌិតរូបនេះទៅព្យាបាលជំងឺនៅ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រោះតែ ទណ្ឌិតរូបនេះមានជំងឺលើសឈាមហើយបានដួលក្នុងបន្ទប់ទឹក ។

គួរបញ្ជាក់ថា ទណ្ឌិត សោម ឯក ត្រូវបាន កម្លាំងសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជាចាប់ខ្លួន កាលពីពេលកន្លងទៅនោះដោយសារបានប្រមូលផ្តុំបង្កើតចលនារណសិរ្សរួបរួមជាតិដែលមានរូបសញ្ញាក្បាលខ្លា ដោយលោក សោម ឯក នេះជាមេចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅប្រទេសកម្ពុជា ។

តាមប្រភពពីមន្ត្រីនគរបាលក្រសួង មហាផ្ទៃឲ្យដឹងថា ទណ្ឌិតដែលត្រូវបាន សមត្ថកិច្ចចាប់ខ្លួននៅព្រឹកខាងលើនេះអាចនឹងត្រូវបញ្ជូនមកដល់ភ្នំពេញនៅរសៀលថ្ងៃដដែល(២៦ ខែតុលា ឆ្នាំ២០១៦)ដើម្បី បញ្ជូនទៅពន្ធនាគារអនុវត្តទោសដែល តុលាការបានសម្រេចផ្តន្ទាទោសកាលពី អំឡុងឆ្នាំ២០១០កន្លងមកនោះ ៕ សហការី

%e1%9e%9f%e1%9f%84%e1%9e%98-%e1%9e%af%e1%9e%80


ចែករំលែក៖