ភ្នំពេញ៖ បុរសម្នាក់ងប់ងុលនឹង ល្បែងស៊ីសងបានប្រើល្បិចក្នុងមួយថ្ងៃ ខ្ចីម៉ូតូ សង្សារ និងមិត្តភក្ដិ៣គ្រឿងយកទៅបញ្ចាំលេងល្បែងអស់រលីង ប៉ុន្តែត្រូវបានម្ចាស់ ម៉ូតូឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ កាកាបកាលពីវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅប៉ុស្តិ៍នគរ បាលរដ្ឋបាល ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនឆបោកមានឈ្មោះ លី ស្រស់ អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ មានស្រុកកំណើតនៅភូមិក្រាំង លាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ រីឯ នារីរងគ្រោះត្រូវជាសង្សារឈ្មោះ ស្រីមុំ ហើយម៉ូតូដែលជនឆបោកខ្ចីយកទៅបញ្ចាំ នោះម៉ាកស្គូពី ពណ៌ផ្កាឈូក ខ្ចីកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិ-សង្កាត់ កើតហេតុខាងលើ ។
ចំណែកម្ចាស់ម៉ូតូ២គ្រឿងទៀតត្រូវជា មិត្តភក្ដិមានឈ្មោះ មេន តារា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអាជីវករលក់ដូរ ស្នាក់ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុក ទ្រាំង ខេត្តតាកែវជាម្ចាស់ម៉ូតូម៉ាកហុងដាគុប ជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1X-0708 និងឈ្មោះ សំ សុខណា ហៅ បារាំង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុក កំណើតនៅឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែងជាម្ចាស់ម៉ូតូម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-9090 ។
ប្រភពព័ត៌មានពីជនរងគ្រោះជាមិត្តភក្តិ ជនឆបោកទាំង២នាក់បាននិយាយថា កាល ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ជនឆបោក បានខ្ចីម៉ូតូរបស់ពួកគេទាំង២នាក់រួមទាំងសង្សារគេម្នាក់ទៀតសរុបម៉ូតូ៣គ្រឿងដោយ ប្រាប់ថា ទៅយកលុយបងប្អូននៅខណ្ឌ ជ្រោយចង្វាស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកវិញសោះ។ បន្ទាប់ពីបាត់ម៉ូតូអស់ ២ថ្ងៃជនរងគ្រោះជាមិត្តភក្តិ២នាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដោយឡែកជនរងគ្រោះជាសង្សារមិនបានទៅដាក់ពាក្យបណ្តឹងទេ ។
ប្រភពដដែលបន្តទៀតថា នៅរំលង អធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ស្រាប់ តែជនរងគ្រោះបានប្រទះឃើញជនឆបោក នៅមុខសណ្ឋាគារណាហ្គាវើលក៏បានឃាត់ ខ្លួនជនឆបោកយកទៅប្រគល់ឲ្យនគរបាល ប៉ុស្តិ៍ចោមចៅដើម្បីសាកសួរទើបដឹងថា ម៉ូតូ ទាំង៣គ្រឿងគេយកទៅបញ្ចាំយកប្រាក់លេងល្បែងអស់ហើយក្នុងនោះម៉ូតូម៉ាក XR យកទៅបញ្ចាំនៅឃ្លាំងរំសេវត្រូវបាន ម្ចាស់លោះមកវិញអស់ប្រាក់១៥០ដុល្លារ។ ចំណែកម៉ូតូហុងដាគុបជ្រុងបញ្ចាំនៅ សណ្ឋាគារ រីឯម៉ូតូរបស់សង្សារជនឆបោកមិនទាន់ដឹងថា បញ្ចាំនៅកន្លែងណានៅ ឡើយទេ ។
ជនឆបោកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាម ច្បាប់ ៕ ហេង នរិន្ទ្រ