ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងចាស់២នាក់លង់ទឹកស្លាប់នៅកន្លែងផ្សេងគ្នានៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ២ថ្ងៃមនុស្សក្មេងចាស់២នាក់ ត្រូវគេរាយការណ៍ឱ្យដឹងថា បានលង់ទឹកស្លាប់នៅកន្លែងផ្សេងគ្នា ក្នុងខេត្តបាត់ដំបង គ្រាដែលគេមើលឃើញថា ករណីលង់ទឹកនៅខេត្តបាត់ដំបង ក្នុងរដូវដែលមានទឹកជំនន់ បានកើតឡើងជាបន្តបន្ទាប់ នាំឱ្យជនរងគ្រោះស្លាប់មានការកើនឡើង មិនក្រោមជាង១០នាក់នោះទេ ។

ករណីទី១ នៅខេត្តបាត់ដំបង ក្មេងប្រុសម្នាក់ទៅលោតទឹកអូរលេងម្នាក់ឯង នៅកន្លែងទឹកហូរកួចខ្លាំងបណ្តាលឲ្យលង់ទឹកស្លាប់ ។

សាកសពក្មេងរងគ្រោះត្រូវបានអ្នកភូមិ និងសាច់ញាតិចំណាយពេលជាងកន្លះម៉ោង មុជទឹករាវទើបប្រទះឃើញសពក្មេងរងគ្រោះលិចនៅបាតអូរជម្រៅប្រហែលជាង៣ម៉ែត្រ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី នៅក្រុមទី៦ ភូមិរកាឃុំរកា ស្រុកសង្កែ ។

លោកអនុសេនីយ៍ទោ គឹម រាំង នាយប៉ុស្ថិ៍នគរបាលឃុំរកា បានអោយដឹងថា ក្មេងរងគ្រោះមានឈ្មោះ រ៉ា យុត ភេទប្រុស អាយុ៦ឆ្នាំ រស់នៅក្រុមទី ១៩ភូមិរកា ឃុំរកា ស្រុកសង្កែ។ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកអូរស្លាប់ពិតប្រាកដមែន ។

ករណីទី២ ស្រ្តីម្នាក់ត្រូវបានគេស្គាល់ឈ្មោះ ឃឹម សុឃឿន អាយុ៣៥ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង មានប្តីប្រកបមុខរបរអ្នករត់ម៉ូតូឌុប ត្រូវបានគេប្រទះឃើញលង់ទឹកស្រះស្លាប់ម្នាក់ឯង គ្មានអ្នកអ្នកណាដឹង នៅក្នុងភូមិ ខណៈដែលស្រ្តីរងគ្រោះបានចុះទៅបោចកញ្ឆែតក្នុងស្រះទឹក ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិ សង្កាត់ជនរងគ្រោះខាងលើនោះតែម្តង ។ ករណីស្រ្តីលង់ទឹកស្លាប់ ត្រូវបានសមត្ថកិច្ចចុះទៅស្រាវជ្រាវរកមូល ហេតុគឺមកពីស្រ្តីរងគ្រោះបានផឹកស្រាស្រវឹងហើយរអិលជើងធ្លាក់ក្នុងទឹកជ្រៅ ៕ សំ វិច្ឆិកា

img_8149 img_8120 img_8130


ចែករំលែក៖