ព័ត៌មានទាន់ហេតុការណ៍៖

ហួន ចាន់លិកា ទម្លាយអ្នកនៅពីក្រោយភាពល្បីល្បាញ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសំនៀងពិរោះកញ្ញា ហួន ចាន់លិកា បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងបទចម្រៀងថ្មីពិរោះៗជាច្រើនបទ ។ មានអ្នកនិពន្ធ បទភ្លេង ទំនុកច្រៀងវ័យក្មេង២រូបដែលធ្វើឲ្យបទចម្រៀង ”Delete You” របស់នាងទទួលបានការគាំទ្រខ្លាំង។

ហួន ចាន់លិកា បានចូលប្រឡូកក្នុងអាជីពសិល្បៈបានជាងមួយឆ្នាំហើយតាមរយៈការណែនាំពីមិត្តភក្តិជាអ្នកសិល្បៈ។ ដោយសារទឹកដមសំនៀង និងទេពកោសល្យល្អពីកំណើត និងការជួយជំរុញលើកទឹកចិត្តបង្ហាត់បង្រៀងពីអ្នកជំនាញសិល្បៈបានធ្វើឲ្យកេរិ៍្តឈ្មោះតារាចម្រៀងរូបនេះកាន់តែលេចធ្លោរ។

អ្វីដែលកាន់តែធ្វើឲ្យនាងមានមុខលើគ្រប់កម្មវិធីទូរទស្សន៍នានាគឺក្រោយនាងបញ្ចេញបទចម្រៀងថ្មី( Original Song)ដ៏ពេញនិយមមួយបទគឺបទ”Delete You”។ បទចម្រៀងដែលចាក់ចាំបេះដូងអ្នកគាំទ្រ និងអាចធ្វើឲ្យនាងលេចមុខក្នុងចង្កោមលិល្បៈនេះគឺជាអ្នកនិពន្ធវ័យក្មេង២រូបគឺលោក មករា និងលោក ផាន់រ៉ុង ដែលពួកគេមានវ័យទើបនឹង១៧ឆ្នាំនៅឡើយ។

តារាចម្រៀង ហួន ចាន់លិកា បានទម្លាយថា នាងនៅតែមិនភ្លេចអ្នកនិពន្ធដែលធ្វើឲ្យនាងលេចមុខក្នុងវិស័យសិល្បៈ។ តារាចម្រៀងស្រីវ័យ២៤ឆ្នាំរូបនេះលើកឡើងថា ក្រោយចូលប្រឡូកសិល្បៈបានមួយរយៈពេលខ្លីនាងមានផលិតកម្មមួយចំនួនទាក់ទងឲ្យច្រូលច្រៀង ប៉ុន្តែនាងបដិសេធ ព្រោះតែនៅមានចំនុចខ្លះនៅមិនទាន់ឯកភាពគ្នា។

ទោះជាយ៉ាងណានាងនៅតែមានបំណងចង់មានបទចម្រៀងថ្មីផ្ទាល់ហើយជាបទដែលកើតចេញពីការនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយកូនខ្មែរពិតៗមិនចម្លងពីបរទេស។ តារាស្រីរូបនេះលើកឡើងដែរថា ដោយមានទំនាក់ទំនងជាមួយនឹងអ្នកនិពន្ធវ័យក្មេង២រូបខាងលើជាយូរមកហើយ ទើបនឹងស្នើឲ្យពួកគាត់ជួយនិពន្ធបទភ្លេងនិងទំនុកច្រៀងថ្មីមួយបទសម្រាប់នាង។

ក្រោយសាកល្បងច្រៀង និងបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមនានា បទមច្រៀង”Delete You”ទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងដែលមានអ្នកចូលទស្សនារាប់សែននាក់។ កញ្ញាបន្តថា ពួកគាត់(អ្នកនិពន្ធ)មានវ័យក្មេងមែន ប៉ុន្តែគាត់មានសមត្ថភាពខ្ពស់ក្នុងការនិពន្ធបទភ្លេងទំនុកច្រៀងដែលអាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកស្តាប់ ហើយដោយសារមានទំនុកចិត្តពីសមត្ថភាពច្រៀងរបស់នាងទើបអ្នកនិពន្ធវ័យក្មេងទាំងពីររូបខាងលើសម្រេចចិត្តជ្រើសរើសបទល្អៗសម្រាប់នាងច្រៀង។

នាងបញ្ជាក់ថា ក្រៅពីបទចម្រៀងថ្មីដែលនាងបានចេញកន្លងមកពេលនេះនាងបានហ្វឹកហាត់ការពិពន្ធបទចម្រៀងថ្មីៗមួយចំនួនពីគ្រូៗជំនាញ ហើយពេលនេះនាងបានបញ្ចប់ការនិពន្ធបទចម្រៀងជាច្រើនបទបន្តបន្ទាប់សម្រាប់ខ្លួនឯង ហើយបទទាំងនេះនឹងចាប់ផ្តើមបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមនានា នៅពេលដ៏ខ្លីខាងមុខនេះ។

នាងរំពឹងទុកដែរថា ការងារសិល្បៈរបស់នាងនឹងកាន់តែរីកចម្រើននិងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសមិត្តយុវវ័យបន្តទៀត៕
deleteyou-1

deleteyou-2

deleteyou-9


ចែករំលែក៖