ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខចុះបង្រ្គាបក្រុមញៀនល្បែងបៀរ និងកន្ទុយលេខ ឃាត់មនុស្សប្រុសស្រី១២នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមញៀនល្បែងបៀរ២នាក់ និងក្រុមអ្នកញៀនកន្ទុយលេខ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី៣០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងស្វាយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ការចុះបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញាអមសាលាដំំបូងរាជធានីភ្នំពេញចុះបង្រ្គាប ជាក់ស្ដែងឃាត់ខ្លួនបានមនុស្ស១២នាក់ ក្នុងនោះមានប្រុសម្នាក់ដកហូតបានបៀរមួយចំនួន៣ហួរ ក្រដាស់កត់ឆ្នោតមួយចំនួនធំ និងថវិកាមួយចំនួន។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយមានប្រជាពលរដ្ឋបានរាយការណ៍ថា នៅចំណុចខាងលើមានល្បែងស៊ីសងលេងបៀរ និងកត់កន្ទុយលេខដែលបង្កអសន្តិសុខក្នុងមូលដ្ឋានទើបលោក ម៉ក់ ហុង ដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនបានមនុស្ស១២នាក់ក្នុងនោះមានប្រុសម្នាក់ហើយដកហូតបានបៀរមួយចំនួន៣ហួរ ក្រដាស់កត់ឆ្នោតមួយចំនួនធំ និងថវិកាមួយផងដែរ។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង១២នាក់ព្រមទាំងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌនគរបាលខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី៕
20161030_125057

20161030_125211

20161030_130039_1


ចែករំលែក៖