ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកKIAមួយគ្រឿងបើកបុកបង្គោលភ្លើងថ្មរួចរយែរថយក្រោយប៉ះនឹងរបងថ្មបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងក្រោយសង្ស័យអ្នកើបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖រថយន្តម៉ាកKIAមួយគ្រឿងបើកបុកបង្គោលភ្លើងថ្មរួចរយែរថយក្រោយប៉ះនឹងរបងថ្មបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងក្រោយនិងដាច់កាឡេកង់ខាងមុខខាងស្តាំទៅមុខលេងរួចសង្ស័យអ្នកបើកបរស្រវឹងស្រា។

ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវបេតុងក្បែរនិងសាលាបញ្ញាសាស្ត្រ កែងនឹងផ្លូវព្រះនរោត្តម ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។នៅវេលាម៉ោងប្រមាណ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៦។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាKIA ពាក់ស្លាកលេខភ្នំពេញ2AZ-9862បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើបានរ៉េចង្កូតទៅបុកបង្គោលភ្លើងថ្មរួចរយែរថយក្រោយប៉ះនឹងរបងថ្មបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងក្រោយនិងដាច់កាឡេកង់ខាងមុខខាងស្តាំទៅមុខលេងរួចសំណាងល្អហើយអ្នកបើកបរមិនរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ


ចែករំលែក៖