ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជាប់ពាក់ព័ន្ធក្នុងករណីទទួលផលចោរកម្ម។
កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១០និង៥០ នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សែម សុគន្ធា ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ពីបទទទួលផលចោរកម្មដែលប្រព្រឹត្តកាលពីអំឡុង ខែឧសភា ឆ្នាំ ២០២៦ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន÷ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូ ០១គ្រឿង ,.ម៉ូទ័របូមទឹកចំនួន០១ ,ម៉ាស៊ីនកាត់ស្មៅចំនួន០១ ,.ដងដែកសម្រាប់កាត់ស្មៅ ចំនួន០១។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច